CamNews

តារា 

CL ភ្ញាក់ផ្អើលសាជាថ្មី នៅពេល សហការរួម ជាមួយនឹងកំពូលអ្នកច្នៃម៉ូត របស់ពិភពលោក

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីមានភាពស្ងប់ស្ងាត់បន្តិច នៅឯ Wew York Fashion Week នាឆ្នាំ ចុងបញ្ចប់
CL បានបង្ហោះផ្សាយអោយដឹងថា ពីវត្តមានរបស់នាងចូលរួមនឹងយុទ្ធនាការរួមគ្នា ជាមួយនឹងអ្នកកំពូល
ច្នៃម៉ូតពិភពលោក Alexander Wang ។

នៅថ្ងៃទី ១១ ខែមីនា CL បានបង្ហោះ រូបថតនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង ហើយបានប្រកាសថាពីការចូលរួមរបស់នាង ជាមួយនឹង Alexander Wang  នៃការធ្វើយុទ្ធនាការរបស់ Wang Squad។ CL បានសហការជាមួយ បុគ្គលផ្សេងទៀតដូចជា Travis Scott, Baauer និងបុគ្គលជាច្រើនទៀត សម្រាប់យុទ្ធនាការនេះ ។

ការបញេ្ចញឲ្យឃើញចំនួនរូបថតសរុបទាំងបួនសន្លឹក CL ​បានបង្ហាញឲ្យដឹងបន្ថែមទៀតយ៉ាងលម្អិតឲ្យដឹងថា “Excited to reveal my first look of@AlexanderWangnNYs #WANGSS16campaign – follow @WANGSQUAD to see the full campaign. @stevenkleinstudio @pascaldangin @Baauer.”  ។

នេះ មិនមែនជាលើកដំបូងទេដែល CL បានចូលរួមក្នុងយុទ្ធនាការសម្រាប់ អ្នករចនាម៉ូដ ។ គួររំឮកថា នៅក្នុងឆ្នាំ ២០១៤ នេះ ក្រុម 2NE1 បានគាំទ្រ ការចាប់ផ្តើមនៃរបស់ H&M launch party in China  និង បានចែករំលែក ការណាត់ជួបដ៍ ផ្អែមល្អែមនៅ New York Fashion Week នៅឆ្នាំនេះថែមទៀតផង ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Alexander Wang Wang Squad CL 2NE1 Travis Scott Baauer