ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ជ្រុលនិយម Boko Haram បានចេញផ្សាយរូបភាព ដែលត្រូវបានគេស្គាល់ច្បាស់ជាក់ស្តែង ជារូបភាពរោងចក្រផលិតគ្រាប់ រ៉ុកកែត នៅភាគខាងជើង ឆៀងខាងកើត ប្រទេស នីហ្សេរីយ៉ា ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ជ្រុលនិយម Boko Haram ពិតជាធ្លាប់ប្រើប្រាស់គ្រាប់រ៉ុកកែត ធ្វើការវាយប្រហារ ពិតប្រាកដមែន ខណៈ ពលរដ្ឋ នីហ្សេរីយ៉ា ជា ច្រើននាក់តែងតែមានចម្ងល់ថាតើ គ្រាប់រ៉ុកកែត ដែលជាសព្វាវុធ អទិភាពនោះ មានវត្តមានមកពី ណាអោយប្រាកដ។ រូបភាពឯកសារទាំងនោះ ហាក់បីដូចជា សារមួយ បង្ហាញច្បាស់ជាក់ស្តែងថា ក្រុមសកម្មប្រយុទ្ធពិតជាមានជំនាញបច្ចេកទេស ក្នុងការផលិត សព្វាវុធ គ្រាប់រ៉ុកកែត ។
រូបភាពទាំងនេះ ត្រូវបានគេមានជំនឿជាក់ថា ផ្តិតចេញពីទីតាំង មហាវិទ្យាល័យមួយកន្លែងក្នុងរដ្ឋ Borno ប្រទេស នីហ្សេរីយ៉ា ។ ប្រភពសារព័ត៌មានបញ្ជាក់ អោយ ដឹងថា រូបភាពឯកសារទាំងនោះ ត្រូវបានបញ្ជូនតាមរយៈសារ Whatsapp ទៅ កាន់ BBC Hausa service ដោយប្រើប្រាស់លេខទូរ ស័ព្ទប្រទេសកាម៉េរ៉ូន ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ មាន ការចេញផ្សាយរូបភាពទាំងនេះ នៅលើទំព័រ អង្គការ ISIS ដូចគ្នាដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី