CamNews

សាហាវ ៖ ខាំផ្តាច់អវយវៈភេទរបស់ប្តីខ្លួនឯង

កូឡុំប៊ី ៖​ ស្រ្តីម្នាក់បានខាំផ្តាច់អវយវៈភេទរបស់ដៃគូរបស់ខ្លួន ដែលមានអាយុប្រមាណ
ជា ៣០ ឆ្នាំ កាលពីថ្ងៃសុក្រ នេះបើយោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត ស្របពេល
ដែលប៉ូលីស
កំពុងស៊ីបអង្កេតករណីដូចគ្នានេះ ចំនួន២ផ្សេងទៀត។

បុរសនោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Andapana ដែលមានចង្ងាយ ១៨០គឺឡូម៉ែត្រ ភាគ
ខាងត្យូងប្រទេសកំឡុំប៊ី បន្ទាប់ពីមានជម្លោះជាមួយនិងស្រ្តីម្នាក់នេះដែលមានវ័យ៤៥ឆ្នាំ។ បើ
តាមសម្តីលោកវេជ្ជបណ្ឌិតសុំមិនបញ្ជេញឈ្មោះ បានប្រាប់ដល់ AFP អោយដឹងថា អវយវៈភេទ
របស់បុរសម្នាក់នេះ គឺត្រូវបានកាត់ផ្តាច់មួយភាគបី។

ពួកយើងបានធ្វើការឃាត់ឈាម និងបានបញ្ជូនបន្តទៅមន្ទីរពេទ្យឯកទេសខាងអវយវៈភេទ
ដែលនៅក្នុងទីក្រុងជិតនោះ។ បើតាមភ្នាក់ងារមន្ត្រីប៉ូលីសបានអោយដឹងថា បុរសនោះមាន
ឈ្មោះថា Chandana Pradeep ដែលមានមុខរបរជាជាងកាត់សក់ដែលរឿងហេតុនេះបានកើត
ឡើងដោយសារតែគាត់មានជម្លោះជាមួយនិងភរិយារបស់គាត់ ដោយនាងបានបដិសេធមិនអោយ
លុយទៅគាត់ ក្នុងការទៅផឹកស្រា។ ប៉ូលីសក៏បាននិយាយបន្ថែមថា ពួកគេបានរៀបការនិងគ្នា
ប៉ុន្តែជនរងគ្រោះបាននិយាយថា ពួកគេគ្រាន់តែជាដៃគួស្នេហានិងគ្នាតែប៉ុណ្ណោះ។

បុរសជនរងគ្រោះកំពុងធ្វើការវះកាត់

ករណីបុរសដែលជាជាងកាត់សក់ម្នាក់នេះ ដែលបានរងរបួសនិងអវយវៈភេទនេះ គឺវាស្រដៀង
ទៅករណីបុរសជនជាតិអាមេរិកកាំងមួយរូបមានឈ្មោះថា John Bobbit ដែលត្រូវបានប្រពន្ធរបស់
គាត់យកកាំបិទមកកាត់ផ្តាច់អវយវៈភេទកាលពីឆ្នាំ ១៩៩៣។ រឿងនេះបានកើតឡើងដោយនាង
បានអះអាងនិងនិយាយថា ជនរងគ្រោះបានធ្វើបាបនាងទាំងផ្លូវកាយនិងផ្លូវចិត្ត៕

ប្រភព ៖ រិទ្ធី
ប្រភព ៖ channelnewsasia


Tags: international news strange news