CamNews

តារា 

ដេននី ខ្វាន់ ធ្លាក់​ខ្លួន​ឈឺ ត្រូវ​ចូល​​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ

(ភ្នំពេញ)៖ តារាសម្តែង និយមស្លៀកពាក់សិចស៊ី មិនប្រណីដៃ កញ្ញា ដេននី ខ្វាន់ ថ្មីៗនេះ បានធ្លាក់ខ្លួនឈឺ ត្រូវចូលសង្គ្រោះបន្ទាន់ នៅមន្ទី​ពេទ្យ ​ខណៈដែលរូបថតជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាព ក្នុងដៃមានបន្តោ​​កសេរ៉ូម នឹងផ្ទៃមុខមានភាពស្លេកស្លាំងរបស់នាង ក៏ត្រូវបានបង្ហោះ​នៅលើបណ្តា​ញ សង្គមហ្វេសប៊ុកបង្កការភ្ញាក់ផ្អើល ដល់ទស្សនិជនគាំទ្រ។

ជាមួយគ្នានឹងការបង្ហោះរូបភាព ជាច្រើនសន្លឹកនេះ តារាស្រីរូបស្រស់កញ្ញា ដេននី ខ្វាន់ ក៏បានសរសេ​រភ្ជាប់​ជាមួយពាក្យថា« មិនចង់ឈឺទេ...ខ្ញុំទៅញ៉ាំអីពេលល្ងាច សុខៗស្រាប់តែមានអារម្ម​ណ៍ ហត់ហើយដកដង្ហើមមិនចេញ... ។ នេះហើយជីវិតឈឺជា គឺមើលមិនឃើញនោះទេ ហើយក៏ជៀសមិនរួចនោះដែរ..»។ ដោយមើលឃើញស្ថានភាព បែបនេះ ​គេសង្កេតឃើញអ្នកគាំទ្រ នៅក្នុងហ្វេសប៊ុកជាច្រើន បានសរសេរផ្ញើរសារសួរសុខទុក្ខ និងជួនពរឲ្យនាងឆាប់ជាសះស្បើយ ពីជំងឺផងដែរ ។

បើទោះបីជា មានការបង្ហោះចែកចាយរូបភាពសាធារណៈ ដើម្បីបង្ហាញអំពីស្ថានភាព នៃការធ្លាក់ខ្លួនឈឺរប​​ស់តារាស្រី​ ដេននី ខ្វាន់ យ៉ាងនេះក៏ពិតមែន ប៉ុន្តែ​មិនត្រូវបាននាង​បញ្ជាក់ច្បាស់ទេថា នាងមានជំងឺអ្វី និង មានស្ថានភាពបែនណានោះទេ ? ដោយគ្រាន់តែ​មា​នការ​សរសេរយ៉ា​ងខ្លី បែបនេះថា ពេលនេះនាងកំពុងសម្រាកបន្តោកសេរ៉ូម នៅមន្ទីរពេទ្យប៉ុណ្ណោះ។

ស្របពេលជាមួយគ្នា នឹងការបង្ហោះចែកចាយបន្ត ឲ្យគ្នាយ៉ាងសុះសាយ នៅលើបណ្តាញសង្គមហ្វេ​សប៊ុក ដោយបង្ហាញពីស្ថានភាព នៃការធ្លាក់ខ្លួនឈឺពីសំណាក់ កញ្ញា ដេននី ខ្វាន់ នេះដែរ ក៏មានអ្នកគាំទ្រ ព្រមទាំងសិល្បៈករខ្មែរ ជាច្រើនបានសម្តែងពីអារម្មណ៍ខ្វល់ខ្វាយ ចង់ដឹងពីស្ថានភាពជំងឺនាង ថែមទាំងបាននាំគ្នាចូលរួមជូនពរ ផ្តល់ជាកំលាំងចិ​ត្ត ដើម្បី​ឲ្យតារារូបនេះ​ឆាប់​ជា​សះ​ស្បើយ ពីជំងឺក្នុងពេលឆាប់ៗផងដែរ។

គេហទំព័រ Kmertalking នៅព្រឹកថ្ងៃទី២៥ ខែ មេសាឆ្នាំ២០១៦នេះមិនទានអាច ធ្វើកាទំនាក់ទំន​ង​ ដើម្បីសួរនាំ​ប​ន្ថែម​​អំពី​ស្ថាន​ភាពជំងឺ របស់តារាសម្តែងនាង ដេននី ខ្វាន់ តាមទូរស័ព្ទបាននៅឡើយទេ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Denny kvan