CamNews

កីឡា 

ប៉ាក់គីអៅ មានអារម្មណ៍ភ្លឺស្វាងចំពោះខ្លួនឯង ក្រោយពេល Floyd លេចធ្លាយរឿងកាន់តែល្បី

ព័ត៌មានកីឡា៖ ប៉ាក់គីអៅ បានបង្ហាញពីគំនិតដ៏ភ្លឺស្វាងរបស់ខ្លួនឡើងវិញ បន្ទាប់ពីមានរឿង អាស្រូវកើត​ឡើងជាបន្ដបន្ទាប់ ស្ដែងចេញពីទង្វើរដ៏មិនគួរឲ្យជឿរបស់ Floyd ខណៈដែល កន្លងមកពាក្យសម្ដី និង ឥរិយាបទបែបនេះ ខ្លួនត្រូវបាន ទទួលការចោទប្រកាន់​កាលពីឆ្នាំ ២០០៩ ។ 

បើបើកករកាយរឿងរ៉ាវកាលពីឆ្នាំ ២០០៩ ឡើងមកវិញ ពេលនោះ Floyd បានចោទប្រកាន់ ប៉ាក់គីអៅ ថា បានប្រើ​ប្រាស់ថ្នាំជំនួយកម្លាំង PED (performance enhancing drugs) ដើម្បីជម្រុញឲ្យមានភាពខ្លាំងក្លាក្នុងការប្រកួត ជាហេតុបង្កឲ្យឱកាសនៃការជួបគ្នារវាងអ្នកទាំងពី នៅពេលនេះ ត្រូវបាត់បង់ម្ដង ហើយប៉ាក់គីអៅ ក៏ត្រូវខាតបង់ប្រជាប្រិមភាព បន្ទាប់ពីទទួលការចោទប្រកាន់នោះ។ បន្ដែរហូតមកទល់ពេលនេះ អ្វីៗក៏បានបំភ្លឺយ៉ាងច្បាស់លាស់ ដោយមានការបែកធ្លាយជាខ្លាំង នូវដំណឹងថា Floyd បានប្រើប្រាសសារធាតុ​បំប៉នកម្លាំង មុនពេលចូលរួមប្រកួត។ ទន្ទឹមនឹងការទទួលបាននូវដំណឹងបែបនេះ ប៉ាក់គឺអៅ ក៏បាន​ថ្លែងប្រាប់អ្នកនាំពាក្យថា គ្រប់យ៉ាង បានលាតត្រដាងនូវការពិតអស់ហើយ ថានរណាខុស ឬត្រូវ ហើយ​ទង្វើរបែបនេះ ពិតជាធ្វើឲ្យគាត់ មានអារម្មណ៍ឆ្លុះបញ្ចាំងមកលើខ្លួនឯងថា ពិតជាត្រឹមត្រូវគ្រប់គ្រាន់ ។ កន្លងមក ភ្នាក់ងាររបស់ Floyd បានចោទប្រកាន់ថា គាត់គឺប្រើប្រាស់ថ្នាំ ប៉ុន្ដែពេលនេះ មើលឲ្យច្បាស់ នឹងលទ្ធផលទៅដឹងហើយ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ abs-cbnnews

 


Tags: boxing news Manny Pacquiao Floyd