ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ពីគ្រប់ទំព័រមុខសារព័ត៌មាន នារយៈពេល ៤៨ម៉ោងចុងក្រោយ នេះឲ្យដឹងថា ប៉ូលីសប្រទេសថៃ បានធ្វើការរឹបអូសចានគោមក្រហមរាប់ពាន់ចានគោម ដែលមាននូវ ការសរសេរជាសារ និងចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្រ្តីជ្រុះចេញពីតំណែងក្រោយធ្វើរដ្ឋប្រ ហារលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ។
មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែលបន្តឲ្យដឹងថា អាជ្ញាធរ ប្រទេស ថៃ ក៏បាន ធ្វើការចាប់ឃាត់ខ្លួនអ្នក នយោបាយស្រីម្នាក់ដែលមកពីគណបក្សលោក ថាក់ស៊ីន នៅទីតាំងផ្ទះ ដែលបានធ្វើការរឹបអូសចាន គោមក្រហមរាប់ពាន់ចានគោម។ ស្រ្តីអ្នកនយោបាយរូបនេះ ត្រូវបានចោទប្រកាន់ ពីបទនាំឲ្យមានការ បះបោរ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំ។ គួររំឮកថាការបង្ក្រាបសម្លេងបក្ស ប្រឆាំងតាមរយៈការរឹបអូសទ្រង់ទ្រាយធំលើកនេះ គឺបរិបទ ចុង ក្រោយ បំផុត ពីរដ្ឋាភិបាលយោធា ប្រទេសថៃ ទៅកាន់ក្រុមអ្នកគាំទ្រ អតីតនាយករដ្ឋមន្រ្តី លោក Thaksin ។
សេចក្តី រាយ ការណ៍ បញ្ជាក់ឲ្យដឹងថា ចានគោម ក្រហម ទាំងនោះ គ្រាន់ តែជាចានគោមធម្មតាតែប៉ុណ្ណោះ ប្រើប្រាស់សម្រាប់ដាក់ទឹកទទួលទាន ជាកាដូឆ្នាំថ្មី ពីលោក Thaksin ទៅដល់បណ្តាពលរដ្ឋ ថៃដែលជាអ្នកគាំទ្ររបស់លោកតាំងតែពីដើមរៀងមក ។ សារនៅលើចានគោមក្រហមនោះ មានអត្ថ ន័យឲ្យដឹងថា "The situation may be hot but you can be cooled by this water" អមជាមួយនឹងហត្ថ លេខាលោក Thaksin ជាមួយគ្នាដែរ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី