កីឡាអូឡាំពិច រដូវរងា ឆ្នាំនេះនៅ Sochi ប្រទេសរុស្សី មានកីឡាការនី វ័យក្មេងជាច្រើន បានចូល រួមជាពិសេស ក្នុងវិញ្ញាសារ រាំលើទឹកកក ។ នៅក្នុងកីឡាករនី វ័យក្មេងទាំងនោះ មានម្នាក់វ័យ ១៧ ឆ្នាំហើយ កំពុងតែត្រូវ បានគេចាប់អារម្មណ៍ ជាខ្លាំង ។
នាងមានឈ្មោះថា Park So-Youn ជាកីឡាការនី របស់កូរ៉េខាងត្បូង បាននាំមកនូវ សមត្ថភាពថ្មីរួម ជាមួយនិង មុខមាត់ដ៏គួរអោយ ស្រឡាញរបស់នាង ធ្វើអោយយើង មិនមើលមិនបាន ។ នាងកើត ក្នុងឆ្នាំ ១៩៩៧ ហើយត្រូវបាន គេរំពឹងទុកថា ទៅថ្ងៃខាងមុខ នាងនឹងក្លាយជា អ្នកនាំមុខមាត់ឲ្យ កូរ៉េខាងត្បូងជាមិនខាន ។ នៅក្នុងឆ្នាំ ២០០៩ ពេលដែលនាង ទើបតែមាន អាយុទើបតែ ១២ ឆ្នាំ នាងជា កីឡាការនីទី ១ ដែលមានអាយុ ក្មេងជាងគេ ដែលត្រូវ បានកោះហៅ ចូលក្រុមជំរើសជាតិ ក្នុងពេលនោះ ។
ទោះបីជា នៅក្មេងមែន តែនាងសំរេច ស្នាដៃបាន ជាច្រើនដោយ ឈ្នះការប្រកួត រាំលើទឹកកក នៅអាស៊ីលេខ ១ ម្តង, មេដាយប្រាក់ ម្តងនៅប្រទេស ទូរគី ក្នុងឆ្នាំ ២០១២ ហើយនិង មេដាយ ប្រាក់៤ នៅកូរ៉េ ក្នុងឆ្នាំ ២០១១ ដល់ ២០១៤ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14