CamNews

គ្រោះថ្នាក់ 

បុរសម្នាក់ផ្ទុះកំហឹង អារដៃខ្លួនឯងរាល់ថ្ងៃ តវ៉ាប្រឆាំងនឹងប៉ូលិស ដែលរំលោភប្រពន្ធខ្លួនក្នុងគុក

(រុស្ស៊ី)៖ បុរសជនជាតិរុស្ស៊ី អាយុ៤០ឆ្នាំ​ម្នាក់ ឈ្មោះ Igor Gubanov​ បានសម្តែងការខឹងសម្បារជាខ្លាំង ហើយធ្វើការប្រឆាំងតវ៉ា នឹងក្រុមប៉ូលិស​ដោយយករណាអារដៃរៀងរាល់ថ្ងៃ ដើម្បីឲ្យគេព្រមទទួលយកថា ប្រពន្ធខ្លួនពិតជាត្រូវបានប៉ូលិស ចាប់រំលោភ មែន ខណៈដែលពួកគេត្រូវឃុំឃាំង ក្នុងពន្ធនាគារ។

ពិតជាស្រៀវណាស់ នៅពេល​ដែល Igor Gubanov យករណាអារចុងម្រាមដៃ​ពីរ ដើម្បីឲ្យក្រុមប៉ូលិសទទួលស្គាល់កំហុសថា ប្រពន្ធខ្លួនពិតជាត្រូវបានគេរំលោភមែន ហើយចង់ឲ្យមានការបង្ហាញ វីដេអូជាភស្តុ តាង នៅថ្ងៃដែលខ្លួន និងប្រពន្ធជាប់ឃុំនៅក្នុងគុកនោះ ប៉ុន្តែទោះយ៉ាងណាប៉ូលិស មិនបានសហការធ្វើតាមឡើយ ដោយគ្រាន់តែបង្ហាញពីវីដេអូ កំឡុងពេលចោទសួរ​ប៉ុណ្ណោះ។

Alexandr Dudik អ្នកនាំពាក្យនាយកដ្ឋានប៉ូលិស នៅ Magnitogorsk និយាយថា គ្មានភស្តុតាងបញ្ជាក់ថា ស្ត្រីជាប្រពន្ធ Igor Gubanov ត្រូវបានគេចាប់ រំលោភទេ តែ Gubanov នៅតែជឿថាប៉ូលិសលាក់ពីរឿងនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃត្រូវចាប់​ខ្លួន Gubanov និងប្រពន្ធជាប់ចោទ​ ពីបទផឹកគ្រឿងស្រវឹង ហើយប្រព្រឹត្តមិនសមរម្យ នៅទី​សាធារណៈ ហើយត្រូវប៉ូលិសចាប់ខ្លួនឃុំ​នៅគុកផ្សេងពីគ្នា ដែល Gubanov និយាយថា មានមន្ត្រីពីរនាក់ បានចូលទៅក្នុងគុកដាក់ប្រពន្ធ រួចវាយនិងរំលោភនាង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Russia Int news Hot news Igor Gubanov