CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ ពេលនេះ ក្រុមភារវកម្ម កំពុងវាយប្រហារ មូលដ្ឋានទ័ពអាកាស ក្រោយប្លន់ឡានប៉ូលីស

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ ពីប្រទេស ឥណ្ឌា អោយដឹងថា វិនាទីកំពុងតែមានការវាយប្រហារ មូលដ្ឋានទ័ពអាកាស ឥណ្ឌា ជាប់នឹងព្រំប្រទល់ដែន ប្រទេសប៉ាគីស្ថាន ពីសំណាក់ក្រុមភារវកម្ម។

ប្រភពបន្តអោយដឹងថា មានករណីលាន់ឮសម្លេងបំផ្ទុះ បាញ់បោះ ពីមូលដ្ឋានទ័ពអាកាស ឥណ្ឌា Pathankot ខណៈកងកម្លាំងពិសេស និង​ឧទ្ធម្ភាគចក្រ ត្រូវបានដាក់ពង្រាយ ចេញបទអន្តរាគមន៍ របាយការណ៍មុននេះបន្តិច បញ្ជាក់អោយដឹងថាហោចណាស់ខ្មាន់កាំភ្លើងពីក្រុមភារវកម្មបានចូល ដៃវាយប្រហារលើកនេះ ខណៈខ្មាន់កាំភ្លើងម្នាក់ ក្នុងចំណោម ៤ នាក់  ត្រូវ បានសម្លាប់ស្លាប់បាត់ ទៅហើយ។

មន្រ្តីផ្លូវការប្រទេស ឥណ្ឌា បន្តអោយដឹងថា ៖ ក្រុមភារវកម្ម បានប្លន់រថយន្តប៉ូលីស រួចបើកបំបុក ចូលមូលដ្ឋានទ័ពអាកាស វាយប្រហារតែម្តង ខណៈក្រុមខ្មាន់កាំភ្លើងទាំងអស់ ស្ថិត  នៅក្នុងឈុត សម្លៀកបំពាក់ ពលទាហានឥណ្ឌា ។ គួររំឮកថា ការវាយប្រហារពីសំណាក់ក្រុមភារវកម្មលើកនេះ កើតឡើង  មួយថ្ងៃ បន្ទាប់  ពី   ប្រមុខ រដ្ឋមកពី ២ ប្រទេស ពោល នាយករដ្ឋមន្រ្តី  ប្រទេស ឥណ្ឌា Narendra Modi និងសមភាគីរបស់លោកពីប្រទេស ប៉ាគីស្ថាន Nawaz Sharif ជួបប្រជុំគ្នានៅក្នុង ទីក្រុង Lahore ដើម្បីបើកដំណើរការ កិច្ចពិភាក្សា ការផ្តួចផ្តើមសន្តិភាពដ៏ភ្ញាក់ផ្អើលមួយ ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Asia India Int news Breaking news Unt news Hot news Breaking news Nestle Maggi noodle