CamNews

ព័ត៌មានអន្តរជាតិ 

៨ ព្រឹកមិញនេះ រត់ជាន់គ្នាស្លាប់ ២០ នាក់ នៅឯជ្រាំងទន្លេ ព្រោះកម្មវិធីបុណ្យសាសនា

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ អ្នកហែធម្មយាត្រា ២០ នាក់ បាន ស្លាប់បាត់បង់ជីវិត ក្នុងហេតុ ការណ៍រត់ជាន់គ្នា នៅឯជ្រាំងទន្លេ សិក្កសិទ្ធ​  មួយ ​​កន្លែង ក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូង ប្រទេសឥណ្ឌា នេះបើយោងតាមសម្តីមន្រ្តីផ្លូវការ ក្នុងស្រុក ។


គួរបញ្ជាក់ថា ក្រុមធម្មយាត្រា ហិណ្ឌូ បានប្រមូល  ផ្តុំគ្នា ដើម្បីចុះមុជទឹក សម្អាតកាយ ពីអំពើបាប នៅក្នុងទឹកទន្លេសិក្កសិទ្ធ ទន្លេ Godavari ជាកិច្ចចាប់ផ្តើមនៃកម្មវិធីបុណ្យប្រពៃណី Maha Push - karalu ។ ប្រភពពីសារព័ត៌មានរដ្ឋអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ រត់ជាន់គ្នា លើកនេះ បាន កើតឡើង វេលាម៉ោង ៨ ព្រឹក (ម៉ោងក្នុងស្រុក ប្រទេស ឥណ្ឌា) នៅឯស្រុក Rajahmundry។

ក្រុមក្បួន ធម្មយាត្រា ជិត ២៤ លាននាក់ ត្រូវបានគេរំពឹងទុកថា នឹងចូលរួមក្នុងកម្មវិធីបុណ្យប្រពៃ ណីជាតិមួយនេះ ដែលមានរយៈពេល ១២ ថ្ងៃ បុណ្យ Maha Pushkaralu ។ ក្រុម ធម្មយាត្រា មាន ជំនឿជាក់ អោយដឹងថា ការចុះមុជទឹកនៅក្នុងទឹកទន្លេសិក្កសិទ្ធខាងលើគឺជម្រះចេញនូវអំពើបាប ដែលមានកន្លងមក ។


មន្រ្តីប៉ូលីសជាន់ខ្ពស់ លោក Srinivasan Rao គូស  បញ្ជាក់  ដល់សារព័ត៌មាន AFP អោយដឹងថា គ្រោះថ្នាក់ហេតុការណ៍រត់ជាន់គ្នាលើកនេះ អាចកើតឡើងទៅបាន នៅពេលក្រុមធម្មយាត្រា ក្រុម ដំបូងបានព្យាយាម ដើរឡើងគោកវិញ បន្ទាប់ពីចុះមុជទឹកនៃទន្លេសីល ពេលនោះហើយ ក្រុមធម្ម យាត្រាផ្សេងទៀត​បានផ្អើលនាំគ្នាចុះទៅមុជទឹក ព្រមគ្នា អំឡុងពេលដ៏មានរិទ្ធចេញពីទន្លេសីល។ គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ នៃការរត់ជាន់គ្នា អំឡុងកម្មវិធីបុណ្យសាសនា សឹងតែក្លាយជារឿង ដ៏សាមញ្ញទហើយ នៅក្នុងប្រទេស ឥណ្ឌា៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Asia India Int news Breaking news Unt news Hot news Breaking news Nestle Maggi noodle india