CamNews

ព័ត៌មានអន្តរជាតិ 

ភារវករ បំផ្ទុះគ្រាប់បែក​ វាយប្រហារ ឡានប៉ុស្តិ៍ ទូរទស្សន៍ ជិតស្ថានទូតរុស្ស៊ី ស្លាប់មនុស្ស ៧ នាក់ហើយ

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ៧ នាក់ ត្រូវបានសម្លាប់ ក្រោយមានការវាយប្រហារ បំផ្ទុះ រថយន្ត​បង្កៃគ្រាប់បែកអត្តឃាត ជិតស្ថានទូតរុស្ស៊ី នាទីក្រុង Kabul ។ វិនាទីនោះក្រុមភារវកម្មបានសំ ដៅវាយប្រហារទៅលើគោលដៅអទិភាព រថយន្តចំណុះ   ដោយ អ្នក​  សារព័ត៌មាន ក្នុងស្រុក​ នេះបើ យោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់មន្រ្តីប្រទេស អាហ្វហ្គានីស្ថាន ។


ហោចណាស់ ជនរងគ្រោះ ២០នាក់ផ្សេងទៀត ក្មេងតូចៗ និង  ស្រ្តីភេទនោះ បានទទួលរងរបួសធ្ងន់ និងស្រាល នេះបើយោងតាមការចុះផ្សាយ ពីទំព័រសារព័ត៌មាន Reuters ក្រោយពីដកស្រង់សម្តី អ្នក នាំពាក្យតំណាងឲ្យក្រសួងសុខាភិបាល ។


យោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់  អ្នកនាំ ពាក្យ ស្ថានទូតរុស្ស៊ី Aleksey Kosarev ឲ្យ
​ដឹងថា ការវាយប្រហាររថយន្តបំផ្ទុះគ្រាប់បែកអត្តឃាតលើកនេះគឺត្រូវបានធ្វើឡើងនៅតាមបណ្តោយ ផ្លូវ Darul Aman ជិតស្ថានទូតរុស្ស៊ី ប៉ុន្តែពុំមានសមាជិក ឬ  បុគ្គលិកស្ថាន ទូត ណាមួយរងរបួសនោះ ទេ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ការវាយប្រហារភារវកម្ម  ពី  សំណាក់ក្រុមឧទ្ទាមក្នុងស្រុក អាហ្វហ្គានីស្ថានលើកនេះ ពុំមែនជាការវាយប្រហារ   សំដៅ ស្ថានទូតរុស្ស៊ីនោះទេ   តែជាការវាយប្រ ហារសំដៅទៅលើក្រុមហ៊ុនសារព័ត៌មានក្នុងស្រុក Tolo News ដែលជាប៉ុស្តិ៍ព័ត៌មាន  ក្នុងស្រុក បម្រើ ការចាក់ផ្សាយព័ត៌មាន ២៤ម៉ោង លើ ២៤ម៉ោង។


ជាការពិត កាលពីចុងឆ្នាំ ២០១៥ កន្លងទៅនេះ ក្រុម  ឧទ្ទាមតាលីបង់  អាហ្វហ្គានីស្ថាន បានគម្រាម វាយប្រហារ សារព័ត៌មានក្នុងស្រុក បន្ទាប់ពីសារ ព័ត៌មាន នោះ ធ្វើសេចក្តីរាយការណ៍ ក្រោមប្រធាន បទការកាប់សម្លាប់ ចាប់រំលោភ ចាប់ជម្រិត ទៅលើបណ្តា   ជនរងគ្រោះ ពីសំណាក់ក្រុមឧទ្ទាមរបស់ ខ្លួន៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Russia Plane crash KGL9268 Sinai Egypt