ព័ត៌មានអន្តរជាតិ ៖ សាកសពទារកតូច ដល់ទៅ ៤ នាក់ ត្រូវបានគេរកឃើញ នៅក្នុងទូដាក់ឥវ៉ាន់មួយ កន្លែងនៅក្នុងទីក្រុង Winnipeg ប្រទេស កាណាដា នេះបើយោងតាមការការគូស បញ្ជាក់អោយដឹង ពី អាជ្ញាធរក្នុងស្រុក ។
ប្រភពសារព័ត៌មាន ពីទំព័រប៊ីប៊ីស៊ី អោយដឹងថា ក្រុមមន្រ្តីប៉ូលីស បានទទួលទូរស័ព្ទ ជា ការ ហៅចូល នូវពាក្យ បណ្តឹងពីសំណាក់ បុគ្គលិកបម្រើការងារ នៅឯឃ្លាំងមួយកន្លែង កាលពីថ្ងៃច័ន្ទ កន្លងទៅ លុះ ពេលចុះទៅដល់កន្លែង ក្រុមសមត្តកិច្ចបានរកឃើញ សាកសពស្អុយរលួយ នៅខាងក្នុង ទូដាក់ឥវ៉ាន់
គួរបញ្ជាក់ថា ដំណើរការនៃការតាមដានស៊ើបអង្កេត ដើម្បីកំណត់អោយបាន ពីអត្ត សញ្ញាណទារកតូច ទាំង ៤ នាក់នោះ គឺនៅបន្តមាននៅឡើយ ។ យ៉ាងណាមិញ ក្រុមភ្នាក់ងារ ស៊ើបអង្កេត បានធ្វើការពិភា ក្សាជាមួយនឹងក្រុមមនុស្ស ដែលធ្លាប់បានរាយការណ៍ ថាបានបាត់សមាជិក គ្រួសារជាទារកតូចក៏ប៉ុន្តែ ពួកគេបាននិយាយថា អ្វីដែលជាការរកឃើញ មិនមែនជាតម្រុយ ផ្សាភ្ជាប់ទៅនឹង ករណីបាត់ខ្លួនទារក តូចរបស់ពួកគេនោះទេ ។
លោក Eric Hofley អ្នកនាំពាក្យអោយស្នងការប៉ូលីស កាណាដា ផ្តល់ជាកិច្ចសម្ភាសន៍ អោយ ដឹងថា ការរកឃើញលើកនេះ គឺជាសោកនាដកម្ម ហួសពីការជឿទៅទៀត ។ តាមការអះអាង សាកសពទារក តូចទាំងនោះ ពួកគេពិតជាមានវ័យ ក្មេង មែនទែន ពោល នៅជាកូនង៉ែត នៅឡើយ ។
គួររំឭកថា សាកសពត្រូវបានគេរកឃើញ នៅឯឃ្លាំង Winnipeg U-Haul ដោយបុគ្គលិកម្នាក់ ដែលបាន ទូរស័ព្ទប្តឹងប៉ូលីស ដូចដែលបានបញ្ជាក់ខាងដើម ។ មិនទាន់ជាក់ច្បាស់នៅឡើយទេ ពី ថេរវេលា វែង ឬក៏ខ្លី កម្រិតណា ដែលសាកសពត្រូវបានរក្សាទុក នៅក្នុង ទូដាក់ឥវ៉ាន់ មុននឹងមានការរកឃើញលើក នេះ ។
រក្សាទុក និងលាក់កំបាំងសាកសពមនុស្ស គឺជា អំពើខុសច្បាប់ នេះបើ យោងតាមសម្តី លោក Hofley ។ ខណៈមកទល់នឹងពេលបច្ចុប្បន្នភាព ក្រុមការងារ ក៏កំពុងតែ កំណត់អោយបាន ពីមូលហេតុដែល ពួកគេស្លាប់ ពួកយើងពិតជាមិនទាន់ជាក់ច្បាស់នៅឡើយទេ ពី ស្ថាន ទម្ងន់ទោស ថាធ្ងន់ឬក៏ស្រាល កម្រិតណា បើសិនជាបានរកឃើញ ជនដៃដល់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី