CamNews

យល់ដឹង 

វិធីរក្សាផ្កានៅក្នុងថូ អោយស្រស់បំព្រងបានយូរ

តើលោកអ្នកគួរ​ធ្វើ​ដូចម្តេច​ខ្លះ ដើម្បី​រក្សា​ផ្កា​   នៅក្នុង​ថូ​ ​ ឱ្យនៅស្រស់បំព្រង​បាន​យូរ?

១. ប្តូរទឹក​ក្នុង​ថូ​រៀង​រាល់​ថ្ងៃ៖

​ហោច​ណាស់​ត្រូវ​ប្តូរ​ទឹកក្នុងថូ  រៀងរាល់២​ថ្ងៃ​ម្តង​។ នេះ​ជា​វិធីមួយដ៏​ប្រសើ​របំផុត ព្រោះ​ថា ផ្កា​
ទាំង​នោះ ត្រូវ​ការ​ស្រូបទឹក​ដើម្បី​អោយ​មាន​សំណើម។ ហើយ​វាកាន់​តែ​ប្រសើ​ថែម​ទៀតបើអ្នក​
ដាក់​ទឹកកក។ ប្រសិន​បើអ្នកមិននៅផ្ទះ ២ឬ​៣​ថ្ងៃ  អ្នក​គួរដាក់​ថូនៅក្រោម​ក្បាល​រ៉ូប៊ីណេ រួច​​បើក
បង្ហូរទឹកតិចៗ ដាក់ថូ។

២. កាត់​មែក​ដែលទេរ​ចេញ៖

មុនពេល​ដាក់​ផ្កា​ចូល​ក្នុង​ថូ  អ្នកត្រូវកាត់​មែក​ដែល​បែក​ខ្នែងចេញ ធ្វើ​ដូច្នេះ​ដើម្បី​អោយដើម​ផ្កា​ងាយ
បឺត​ទឹក​ ហើយរាល់​ពេល​ដែល​អ្នក​ប្តូរទឹក អ្នក​គួរ​កាត់​មែកចាស់​ចេញជានិច្ច។

៣. កុំអោយ​មាន​ស្លឹក​ធ្លាក់​ចូល​ទឹក៖

ចំនុច​នេះ​សំខាន់​ណាស់។ នៅពេលដែល​មាន​ស្លឹក​ផ្កា​ធ្លាក់​ចូល​ក្នុង​ទឹក​ វា​អាច​បង្កើត​ជា​បាក់​តេរី ដែល
​បង្កអោយ​ផ្កា​ឆាប់​រលួយ។

៤. ទុកផ្កា​កុំអោយ​ត្រូវកំដៅ៖

ជាទូទៅ  ផ្កានឹង​ឆាប់ក្រៀម​ស្រពោន​នៅពេល​ត្រូវ​កំដៅថ្ងៃ។ ដូច្នេះ​ដើម្បី​កុំអោយ​ផ្កា​  របស់​អ្នក​
ក្រៀម​ស្វិត​តែ​ក្នុង​រយៈពេល​ ប៉ុន្មាន​ម៉ោង​នោះ អ្នកមិន​ត្រូវ​ដាក់​វា​អោយ​ត្រូវ​កំដៅ​ថ្ងៃ​ដោយ​ផ្ទាល់
​ឡើយ។ នៅពេល​ដែល​ក្តៅខ្លាំងអ្នកគួរ​ដាក់​វា​ក្នុង​ទូទឹកកក​១ម៉ោង ឬ​២​ម៉ោង ធ្វើ​បែប​នេះ​ ដើម្បី
​កុំអោយ​កំដៅ​ថ្ងៃ​បំផ្លាញ​ផ្កា​របស់​អ្នក​៕

ដោយ៖ វណ្ណៈ
ប្រភព៖ gardenweb


Tags: keep flower in a glass lifestyle knowledge