(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានឡើងទៅឈរនៅកំពូលតារាង Premier League ជាបណ្តោះអាសន្នក្នុងសប្តាហ៍ទី១ បន្ទាប់ពីរកបាន៣ពិន្ទុពេញនៅទឹកដីក្រៅផ្ទះ ដោយបានឈ្នះ AFC Bournemouth ៣-១ យប់មិញនេះ។
សារព័ត៌មាន BBC ក្នុងជំនួបបើកឆាករបស់ Man Utd ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Jose Mourinho ផងនោះ កីឡាករ Juan Mata បានរកគ្រាប់នាំមុខឲ្យបិសាចក្រហម នៅនាទីទី៤០ មុនពេលមិត្តរួមក្រុម Wayne Rooney បន្ថែមគ្រាប់ទី២ នៅនាទីទី៥៧ និងគ្រាប់ទី៣ ដោយកីឡាករចំណូលថ្មី Zlatan Ibrahimovic នៅនាទីទី៦៤ ដើម្បីបន្តនាំមុខម្ចាស់ផ្ទះ រហូតដល់ទៅ ៣-០ បណ្តោះអាសន្ន មុនពេល Adam Smith រកបាន១គ្រាប់បំបែកពងមាន់នៅនាទីទី ៦៩ រហូតដល់បញ្ចប់ការប្រកួត៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី