CamNews

ព័ត៌មានអន្តរជាតិ 

កូនស្រីម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ពីបទជួលបុរសអនឡាញមា្នក់ សម្លាប់ឪពុក របស់ខ្លួន

ព័ត៌មានអន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស Yangtze Evening News កាលពីវេលា
ល្ងាចម្សិលមិញនេះ បានចេញផ្សាយអោយដឹងថា នារីវ័យ ២៥ ម្នាក់  មាននាមត្រកូល  Hu
ជាពលរដ្ឋមកពីក្រុងNanjing ខេត្ត Jiangsu ប្រទេសចិន ត្រូវបានចាប់ឃាត់ខ្លួនជាបណ្តោះ
អាសន្ន ខណៈមានការជាប់ពាក់ព័ន្ធសង្ស័យថាបានជួលបុរសអនឡាញម្នាក់មកសម្លាប់ឪ
ពុករបស់ខ្លួនក្រោយគាត់បានបំពានកេរ្តិ៍ខ្មាសរបស់នាង។

បើយោងតាមសម្តីមន្រ្តីប៉ូលីស បានអះអាងបន្ថែមអោយដឹងថា  បុរសដែលជាជនដៃមាន
ឈ្មោះ Zheng ជាអ្នកសម្លាប់បុរសជាឪពុកមាននាមត្រកូល Fu  ស្តិតនៅក្នុងវ័យជាង​ ៦០
ករណីឃាតកម្មសម្លាប់ខាងលើនេះ  បានកើតឡើងកាលពីពេលកន្លងទៅនេះ     ពោលគឺ
ល្ងាចថ្ងៃអាទិត្យ។

ផ្ទុយទៅវិញ    បើយោងតាមសម្តី ស្រ្តីជាម្តាយជនជាប់ចោទអោយដឹងថា  នាងនឹងលោក
Fu     បានលែងលះគ្នា  បានរយៈពេលជាងមួយឆ្នាំមកហើយ ហើយបើនិយាយពីទំនាក់
ទំនងឪពុកនឹងកូនស្រីរវាងពួកគេទាំងពីរនាក់វិញ   ក៏មានភាពរកាំរកូស  មិនចូលចិត្តគ្នា
ផងដែរ។ ផ្ទុយទៅវិញ កាលពីពេលកន្លងទៅ ជាមួយនឹងថ្នូរការផ្តល់ជាសាច់ប្រាក់មួយចំ
នួនដល់កូនស្រីខ្លួន លោក Fu បែរជាបំពានកេរ្តិ៍ខ្មាស់នាងទៅវិញ។ តែទោះជាយ៉ាងណា
ទីភ្នាក់ងារសារព័ត៌មានដដែលនេះ បន្ថែមថា ចំពោះករណីឃាតកម្មមួយនេះ  ក៏កំពុងតែ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតរបស់ក្រុមមន្រ្តីប៉ូលីសនៅឡើយ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖​

- ២៨ នាក់ស្លាប់ រាប់រយនាក់ផ្សេងទៀត ដេកពេទ្យ ក្រោយឱម៉ាល់យក្ស បើកការវាយប្រហារ

- អ្នកវិទ្យាសាស្រ្ត មានភាពភ្ញាក់ផ្អើល ខណៈរកឃើញ សំណាកគំរូផូស៊ីល ត្រីពីបុរាណ
មានមុខស្រដៀងទៅនឹង មនុស្ស

- ភ្ញាក់ផ្អើលខ្លាំង ខណៈពស់វែក ៥២ ក្បាល នៅតែបន្តបាត់ខ្លួន នៅឡើយ

- វីដេអូ ធ្លាក់យន្តហោះ ចំកន្លែងចតរថយន្តធនាគារ សម្លាប់មនុស្ស យ៉ាងហោច ១ នាក់

- ជាថ្មីម្តងទៀត មច្ចុរាជចិត្តត្រជាក់ សម្លាប់មនុស្ស យ៉ាងហោច ១៩ នាក់ នៅឯភាគ
ខាងជើង ប្រទេស

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ច្រើនជាង ១ ម៉ឺន ៥ ពាន់នាក់ នាំគ្នារត់ចែកជើងគ្នា ខណៈភ្នំភ្លើងផ្ទុះ នៅទឹកដី តំបន់អាស៊ី
- ៩៧ នាក់ស្លាប់ ខណៈ ៥៨ នាក់បន្តបាត់ខ្លួន ក្រោយមានការវាយប្រហារយ៉ាងដំណំ ពីសំ
ណាក់ឃាតករ ចិត្តត្រជាក់

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ chinadaily


Tags: Nanjing Jiangsu China Yangtze