CamNews

ព័ត៌មានអន្តរជាតិ 

៩៧ នាក់ស្លាប់ ខណៈ ៥៨ នាក់បន្តបាត់ខ្លួន ក្រោយមានការវាយប្រហារយ៉ាងដំណំ ពីសំណាក់ឃាតករ ចិត្តត្រជាក់

ព័ត៌មានអន្តរជាតិ ៖ ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត កើនដល់៩៧ នាក់ហើយ
ខណៈ ៥៨ នាក់ផ្សេងទៀត  បានបន្តបាត់ខ្លួន  ក្រោយពីមានការវាយប្រហារពីសំណាក់គ្រោះ
ធម្មជាតិកំណាច ខ្យល់ព្យុះពីរលើកផ្ទួនគ្នាៗ  កាលពីចុងសប្តាហ៍កន្លងទៅ  នៅឯប្រទេសម៉ិច
សិក នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មានពីគេហទំព័របរទេស xinhuanet ។

គួរបញ្ជាក់ផងដែរថា     ជាមួយនឹងការកើតមានឡើង  នូវគ្រោះធម្មជាតិខ្បល់ព្យុះនេះហើយ
បានធ្វើអោយភូមិមួយ    មានទីតាំងនៅឯតំបន់ភ្នំ ភាគខាងត្បូងប្រទេស  បានជួបនឹងគ្រោះ
ធម្មជាតិរអិលបាក់ដី ដោយនៅក្នុងនោះ បានបណ្តាលអោយក្រុមមនុស្សដល់ទៅ ៥៨  នាក់
បានបន្តការបាត់ខ្លួន។

ដោយឡែក អាជ្ញារធរក្នុងស្រុក    ក៏កំពុងតែចេញប្រតិបត្តិការ ក្នុងការជួយសង្គ្រោះរបស់ខ្លួន
ដើម្បីធានាអោយបានថា ការចុះធ្វើកិច្ចអន្តរាគមន៍បានទាន់ពេលវេលា និងកាត់បន្ថយអត្រា
អ្នកស្លាប់តាមតែអាចធ្វើទៅបាន    ។  យ៉ាងណមិញ  បើតាមការអោយដឹងពីរដ្ឋមន្រ្តីក្រសួង
មហាផ្ទៃ លោក Miguel Angel Osorio Chong  អោយដឹងថា  ក្នុងនោះ  មនុស្សជាង  ៤០០
នាក់   ត្រូវបានក្រុមការងារចុះជួយសង្គ្រោះបានទាន់ពេលវេលា  ដោយជម្លៀសចេញទៅរក
ទីទួលមានសុវត្ថិភាព តាមរយៈជើងហោះហើរឧទ្ធម្ភាគចក្រ។


បន្ថែមពីលើនេះ      ទីភ្នាក់ងារអាកាសធាតុជាតិ  បានគូសបញ្ជាក់អោយដឹងថា  កាលពីចុង
សប្តាហ៍កន្លងទៅនេះ    ប្រទេសម៉ិចសិក ​ រងផលប៉ះពាល់ជាខ្លាំង  បន្ទាប់ពីមានការវាយប្រ
ហារយ៉ាងដំណំ ពីសំណាក់គ្រោះធម្មជាតិខ្បល់ព្យុះពីរលើកផ្ទួនៗគ្នា ដោយនៅក្នុងនោះវាមា
នល្បឿនលឿនដល់ទៅ ១២០ គ.ម ក្នុងមួយម៉ោង  ដែលជាចលករញ៉ាំងអោយកើតមានឡើ
ងនូវជំនន់ទឹកភ្លៀង ក៏ដូចជាការរអិលបាក់ដីថែមទៀតផង៕


* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- រកឃើញ សត្វល្អិតចម្លែកពីភពផ្សេង នៅក្នុងបរិយាកាស ភពផែនដី

- នៅសល់តែជាង ៣ ពាន់លានឆ្នាំ ទៀតនោះទេ ពិភពលោក នឹងដល់ថ្ងៃអវសាន
របស់ខ្លួន

- លោក អាហ្សាដ យ៉ាងហោចណាស់ ក៏ត្រូវចំណាយពេល ១ ឆ្នាំ ដើម្បីបំផ្លាញនូវ ឃ្លាំង
អាវុធគីមី

- រស់នៅទាំងភ័យព្រួយ ខណៈប្រឈមនឹងហានិភ័យ ព្រោះក្រពើឡើងគោក តាមជំនន់
ទឹកភ្លៀង (មានវីដេអូ)

- ១៥ នាក់រងរបួស ខណៈមានការផ្ទុះឆេះ នាវាមុជទឹក នុយក្លេអ៊ែរ មួយគ្រឿង

ដោយ ៖ រិទ្ធី
ប្រភព ៖ xinhuanet


Tags: Acapulco Mexico Flood Crocodile Storm