CamNews

យល់ដឹង 

មូលដ្ឋានកងទ័ពទាំង ៥ ធំជាងគេបំផុត នៅលើពិភពលោក

មូលដ្ឋានទ័ពពិតជាសំខាន់ណាស់ សម្រាប់ប្រទេសនានា នៅលើពិភពលោក ជាពិសេសបណ្តា ប្រទេសមហាអំណាច ដែលមានដូចជា សហរដ្ឋអាម៉េរិក រុស្ស៊ី ចិន ជាដើម។ មហាអំណាចទាំងនោះ មិនត្រឹមតែមាន មូលដ្ឋានទ័ព ក្នុងទឹកដីរបស់ខ្លួន ប៉ុណ្ណោះទេ ពួកគេថែមទាំង ដាក់មូលដ្ឋានទ័ព នៅបណ្តាប្រទេស ជាសម្ព័ន្ធមិត្តផ្សេងៗទៀត។

សហរដ្ឋអាម៉េរិក ដែលគេស្គាល់ថាជា មហាអំណាចលើពិភពលោក និងជាប្រទេសដែលមាន មូលដ្ឋានទ័ពខ្លាំង និងច្រើនជាងគេ នៅលើពិភពលោក។ ខាងក្រោមនេះ គឺជាទីតាំងមូលដ្ឋានទ័ព ទាំង៥ ធំជាងគេបំផុត នៅលើពិភពលោក ហើយក៏សុទ្ធសឹង ជារបស់អាម៉េរិក។

១.មូលដ្ឋាន Joint Base Lewis – McChord មានទីតាំងស្ថិតនៅរដ្ឋ Washington សហរដ្ឋអាម៉េរិក គ្រប់ដណ្តប់លើ ផ្ទៃដីជាង ១៦៧ ហិកតា។

Looking Today

២.មូលដ្ឋាន Fort Hood Military Base មានទីតាំងស្ថិតនៅសហរដ្ឋអាម៉េរិក គ្រប់ដណ្តប់ លើផ្ទៃដី ៨៧ហិកតា។

Looking Today

៣.មូលដ្ឋាន Fort Benning មានទីតាំងស្ថិតនៅរដ្ឋ Georgia សហរដ្ឋអាម៉េរិក គ្រប់ដណ្តប់ លើផ្ទៃដីជាង ៧៣ហិកតា។

Looking Today

៤.មូលដ្ឋាន Fort Bragg មានទីតាំងស្ថិតនៅក្នុងទីក្រុង Cumberland រដ្ឋ North Carolina សហរដ្ឋអាម៉េរិក គ្រប់ដណ្តប់ លើផ្ទៃដី ៦៦ហិកតា។

Looking Today

៥.មូលដ្ឋាន Fort Campbell មានទីតាំងស្ថិតនៅរដ្ឋ Tennessee សហរដ្ឋអាម៉េរិក គ្រប់ដណ្តប់ លើផ្ទៃដីជាង ៤២ហិកតា៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: military base bigest Joint Base Lewis Fort Hood Military Base general knowledge lifestyle