CamNews

ព័ត៌មានអន្តរជាតិ 

ឃាតករ ដៃឆៅ សម្លាប់គ្រួសារ សាច់ថ្លៃ ម្នាក់គ្មានសល់ សរុប ៦ នាក់ ប៉ូលីស កំពុងតែតាមប្រមាញ់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ មនុស្ស ៦ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈម្នាក់ផ្សេងទៀត បាន   រងរបួសធ្ងន់ ក្រោយពីមានការវាយប្រហារ បាញ់សម្លាប់ចេញ ពីទីតាំង ៣ ផ្សេងគ្នា ជិតទីក្រុង   Philadelphia នារដ្ឋ Pennsylvania សហរដ្ឋអាមេរិក នេះបើយោងតាមការគូសបញ្ជាក់អោយដឹង ពីអាជ្ញាធររដ្ឋ ។


បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ពីទំព័រ ប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា មន្រ្តីប៉ូលីស   ក៏ដូចជា កង កម្លាំងសមត្ថកិច្ច ពាក់ព័ន្ធ កំពុងតែតាមប្រមាញ់ជនដៃដល់ខាងលើ ដែលត្រូវបានគេ ស្គាល់ឈ្មោះថា  លោក Bradley William Stone មានវ័យ​៣៥ ឆ្នាំ ។ អាជ្ញាធរក្នុងស្រុក អះអាងអោយដឹងថា បុរសជាជន ដៃដល់ និងជាខ្មាន់កាំភ្លើងរូបនេះ ពិតជាគ្រោះថ្នាក់ជាខ្លាំង ដូច្នេះហើយ បានប្រាប់អោយប្រជាពលរដ្ឋ ក្នុងតំបន់ បើមិនមានការសំខាន់នោះទេ ចូរកុំចាកចេញពីផ្ទះសម្បែង ។


                លោក Bradley William Stone (ឆ្វេង) និង អតីតភរិយា (ស្តាំ)


របាយការណ៍ បញ្ជាក់អោយដឹងថា ជន  សង្ស័យរូបនេះ​ បាន សម្លាប់អតីតភរិយារបស់ខ្លួនឈ្មោះ នាង Nicole Stone មិនត្រឹមតែប៉ុណ្ណោះ បាន​សម្លាប់ម្តាយ និង ជីដូន   អតីត  ភរិយារបស់ខ្លួន បង  ប្អូនស្រី ស្វាមី និងកូនស្រីវ័យ​១៤ ឆ្នាំ របស់អតីតភរិយា   របស់ខ្លួន ដូចគ្នាដែរ ។  សេចក្តី  រាយការណ៍ បញ្ជាក់ អោយដឹងថា ឃាតករដៃឆៅ រូបនេះ អាចកំណត់សម្គាល់   ទៅបានថាជារូបគាត់ ដោយ គាត់មានសក់ ពណ៌ខ្មៅ ស្លៀកពាក់ក្នុងឈុតយោធា ឬទាហាន និងតែងតែប្រើឈើច្រត់ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Pennsylvania