CamNews

ព័ត៌មានអន្តរជាតិ 

អាគារធំបំផុតក្នុងលោក ទើបបានបើកទ្វារនៅចិន មានឆ្នេរសមុទ្រ និងព្រះអាទិត្យសិប្បនិមិត្ត

ក្រុមមន្ដ្រីក្រុង Chengdu ប្រទេសចិន បានប្រកាសថា ទីក្រុងនេះមានអាគារឯករាជមួយធំបំផុតក្នុង
ពិភពលោក ដោយវាអាចផ្ទុកមហោស្រព Opera របស់ក្រុង Sydney ដល់ទៅ ២០ ហើយរយៈពេល
នៃ ការសាងសង់គឺត្រូវចំណាយត្រឹមតែបីឆ្នាំប៉ុណ្ណោះ។

មជ្ឍមណ្ឌលសកលសតវត្សថ្មី (New Century Global Center) នៅក្រុង Chengdu នៃខេត្រ Sichuan
ប្រទេសចិន ដែលមានផ្ទៃក្រឡា ធំជាង ១៧០ ហិចតា និងមានកំពស់ ១០០ម៉ែត្រ មានទទឹង ៤០០
ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ នេះ ត្រូវបានបើកទ្វារទទួលភ្ញៀវកាលពីខែមុន។



មន្ដ្រីរបស់ក្រុង Chengdu អះអាងថា នេះគឺជាអាគារឯកដែលធំបំផុតលើលោក ធំជាងព្រលានយន្ដ
ហោះក្រុង Dubai ដែលជាស្ថាបត្យកម្មបានកាន់កាប់ឯតទគ្គកម្មនេះ កាលពីមុន។ មជ្ឍមណ្ឌល
សកលសតវត្សថ្មី (New Century Global Center) ធំជាង ២០ដង ធៀបទៅនឹង មហោស្រព Opera
របស់ក្រុងSydney និងធំជាងបីដង ធៀបមន្ទីរបញ្ចកោណ (ការិយាល័យក្រសួងការពារជាតិអាមេរិក)។



ដោយមានទំហំធំទូលាយបែបនេះ រាល់ការិយាល័យពាណិជ្ជកម្ម សណ្ឋាគារ ផ្សារទំនើប រោងភាព
យន្ដ ភូមិ មេឌីទែរ៉ាណេ (Mediterranean) ទីលានរំអិលព្រិល និងឧទ្យានទឹកមួយផងដែរនោះ សុទ្ធ
តែត្រូវបានដាក់នៅក្នុងអាគារមួយនេះ។



មគ្គុទេសក៍ទេសចរណ៍ម្នាក់របស់អាគារនេះ បានថ្លែងប្រាប់ទំព័រ Sydney Morning Herald ថា ពួកគេ
បានប្រើប្រាស់បច្ចេកទេសរបស់ជប៉ុន ក្នុងការបង្កើតព្រះអាទិត្យសិប្បនិមិត្តមួយ ដែលអាចបំភ្លឺបាន
២៤ម៉ោង/ថ្ងៃ ហើយជួយធ្វើឱ្យបរិយាកាសខាងក្នុងអាគារ មានសភាពកក់ក្ដៅ។ ក្រៅពីនេះ ក៏មានឆ្នេរ
សមុទ្រសិប្បនិមិត្តមួយ មានប្រវែង ៤០០ម៉ែត្រ ដែលត្រូវបានបំពាក់អេក្រង់ LED ធំបំផុតក្នុងលោក
(កំពស់ ៤០ម៉ែត្រ និងបណ្ដាយ ១៥០ម៉ែត្រ) ដើម្បីបង្ហាញពីទិដ្ឋភាពអរុណរះ និងទិដ្ឋភាពអស្ដង្គត។



នៅក្នុងឧទ្យានទឹកនេះ អាចដាក់មនុស្សបានដល់ទៅ ៦,០០០ នាក់ ក្នុងពេលតែមួយ ខណៈពួកគេ
កំពុងហាលថ្ងៃ ហែលទឹក ញ៉ាំភេសជ្ជៈ ឬជប់លៀងអាហារសមុទ្រ៕


ដោយ ៖ តារា
ប្រភព ៖ yahoo


Tags: World's largest building China New Century Global Center Chengdu Sichuan