CamNews

ព័ត៌មានអន្តរជាតិ 

ប្រកាសផ្អាក ផ្គត់ផ្គង់អគ្គីសនី ទូទាំងប្រទេស រយៈពេល ៤០ថ្ងៃ ក្រោយវារីអគ្គីសនី រងការវាយប្រហារ

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរប្រទេស វេណេស៊ុយអេឡា បានណែនាំឲ្យមានការផ្អាកនូវការផ្គត់ផ្គង់ ថាមពលអគ្គីសនី ៤ម៉ោងក្នុងមួយថ្ងៃ ចាប់ពីដើម  សប្តាហ៍ ក្រោយនេះតទៅ ដើម្បីជាការឆ្លើយតប ទៅនឹងវិបត្តិថាមពលអគ្គីសនីដែលកំពុងតែរងគ្រោះយ៉ាងធ្ងន់ធ្ងរ ។ 



សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ការផ្អាកការ  ផ្គត់ផ្គង់ អគ្គីសនី ៤ម៉ោងក្នុងមួយថ្ងៃ​ ចាប់ពីដើម សប្តាហ៍ក្រោយនេះតទៅ នឹងមានរយៈពេល ៤០ ថ្ងៃ ខណៈពេលដែលប្រទេសកំពុងតែមានបញ្ហា ប្រឈមជាខ្លាំង ក្រោយពីគ្រោះរាំងស្ងួតនាំ មកនូវ  ភាព ហួតហែងខ្លាំងនៅឯទំនប់ទឹក វារីអគ្គីសនី ដែលធ្លាប់តែបង្កើតបាននូវ  ថាមពល អគ្គីសនី ដ៏អស្ចារ្យ ។ ច្រើនជាងនេះទៅទៀត សប្តាហ៍កន្លង មកនេះ សេដ្ឋកិច្ចប្រទេស វេណេស៊ុយអេឡា   រងគ្រោះ  យ៉ាងដំណំ ដោយសារការធ្លាក់ថ្លៃយ៉ាង គំហុកនៃការនាំប្រេងចេញទៅកាន់ទីផ្សារពិភពលោក ។ ប្រភពឲ្យ  ដឹងថា ក្រុមហ៊ុនផលិតភេសជ្ជៈ ធំបំផុតប្រចាំប្រទេស ក្រុមហ៊ុន Polar ឲ្យដឹងថា ខ្លួននឹងបញ្ឈប់សង្វាក់ផលិតកម្មរបស់ខ្លួន ពីព្រោះ តែក្រុមហ៊ុនពុំមានប្រាក់គ្រប់គ្រាន់ក្នុងការបញ្ជាទិញស្រូវពីបរទេស។ ក្រុមហ៊ុន  នឹង ផ្អាក ផលិត ស្រាបៀវ ៨០% ដោយនៅក្នុងនោះ កម្មករក្នុងស្រុកប្រមាណ ១០,០០០ នាក់ អាចនឹងមានផលប៉ះ ពាល់ ។ 



សេចក្តីប្រកាស រឹតបណ្តឹងនៅថ្ងៃព្រហស្បត្តិ៍នេះ រដ្ឋមន្រ្តី​ថាមពល Luis Motta Dominguez ឲ្យដឹង ថា កាលវិភាគនៃការផ្អាកការផ្គត់ផ្គង់អគ្គីសនី នឹងត្រូវបោះពុម្ពនៅលើទំព័រកាសែត ក៏ដូចជា វេប សាយក្រសួង ។ លោកបន្តឲ្យដឹងថា ការផ្អាកការផ្គត់ផ្គង់មិនកើតមានឡើងនៅ  ចន្លោះ ម៉ោង ៨ យប់ និង ថ្ងៃត្រង់នោះទេ ។ គួរបញ្ជាក់ថា វិបត្តិថាមពលអគ្គីសនី នៅវេណេស៊ុយអេឡា រងគ្រោះ យ៉ាងដំណំនៅក្នុងឆ្នាំនេះ តួយ៉ាង កាលពីអំឡុងខែ កុម្ភៈ ផ្សារទំនើបមួយកន្លែង ត្រូវបានណែនាំ ឲ្យកាត់បន្ថយម៉ោងបើកដំណើរការរបស់ខ្លួន ក៏ដូចជា បង្កើតថាមពលអគ្គីសនីដោយខ្លួនឯងជាដើម ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Venezuela Power Energy Int news Breaking news Hot news