CamNews

តារា 

Selena Gomez បង្ហើបថា នាងគ្មានមិត្តប្រុសទេ តើ Justin Bieber វិញគិតយ៉ាងណាដែរ? (មានវីដេអូ)

នៅក្នុងកិច្ចសំភាសន៏មួយ Selena Gomez បានបង្ហើបឲដឹងថា៖ នាងពិតជាគ្មានមិត្តប្រុសទេ។ តើ Justin Bieber ដឹងរឿងនេះហើយរឺនៅ?






យើងពិតជាមិនអាចយល់ច្បាស់ពីពួកគេទាំងពីរនេះមែន។ បន្ទាប់ពីពួកគេ បានចាប់ផ្តើម ទំនាក់ទំនង ស្នេហា ដ៏រ៉ូមែនទិចសាជាថ្មី Selena Gomez បែរជានិយាយនៅក្នុងបទសំភាសន៏ មួយកាលពីថ្ងៃពុធថា៖ នាង គ្មានមិត្តប្រុសទេ។ តើនាងបានបែកគ្នាជាមួយ Justin ម្តងទៀតហើយមែនទេ?

សំរាប់អ្នកដែលតាមដានរឿងរបស់ពួកគេទាំងពីរ អ្នកពិតជាដឹងថា ពួកគេទើបតែ បានទៅដើរ កំសាន្ត នៅឯ Ontario ដែលជាកន្លែងដែលពួកគេបានជិះ​ ATV  ដេកហាលថ្ងៃជាមួយគ្នា និង​បាន បង្ហោះ រូបភាពជាច្រើននៅលើ Instagram ទៀតផង។

 
 


កាលពីថ្ងៃសុក្រសប្តាហ៏មុន Justin ​ត្រូវបានចាប់ខ្លួន ចំណែកឯ Selena បានធ្វើដំណើរមក កាន់ ញូវយ៉កវិញ ដោយពិបាកចិត្តបន្តិចបន្តួចដែរ។

ជាការពិត កាលពីមុន មានប្រភពមួយបានប្រាប់ HollywoodLife.com ថា៖ Selena គិតថា ការចាប់ខ្លួន Justin ពិតជាគួរឲអស់សំណើចណាស់ តាមពិតឡានរបស់គេទាំងពីរ គ្រាន់តែទៅប៉ះ ឡាន របស់អ្នកប្រម៉ាញ់រូបតែប៉ុណ្ណោះ ដោយសារតែអ្នកប្រម៉ាញ់រូបនោះ តាមគេទាំងពីរហាក់ដូចជា ពោរពេញទៅដោយកំហឹង។

មិនត្រឹមតែប៉ុណ្ណឹងទេ Selena ដូចជាកាន់តែស្រលាញ់ Justin ខ្លាំងឡើង បន្ទាប់ពីពួកគេ បានត្រូវរ៉ូវ គ្នាវិញ។ ចុះតើមានអ្វីកើតឡើងទៅ បានជានាងនិយាយថា នាងគ្មានមិត្តប្រុសទេ?

 


ប្រែសំរួលដោយ៖  មុនី
ប្រភព៖  hollywoodlife 

 

 

.


Tags: Selena Gomez Justin Bieber