វីដេអូដែលមានរយះពេលជិត ៣នាទី ដោយមានរួមបញ្ចូលដោយបទចម្រៀងមានចំណងជើងថា
"You are so beautiful to me" (សំរាប់ខ្ញុំ អ្នកពិតជាអស្ចារ្យណាស់) បានធ្វើឲ្យមនុស្សមិនតិចឡើយ
រលីងរលោងទឹកភ្នែក ចំពោះមនោសញ្ចេតនាដ៏ស្មោះត្រង់ នៃសត្វសុនខមួយក្បាល ដ៏ជិតស្និទ្ធ និង
គួរឲ្យស្រលាញ់។
សត្វសុនខនៅក្នុងវីដេអូនេះ ជាប្រភេទសុនខ labrado ដ៏ស្លូត ស្និទ្ធស្នាល និងមានមនោសញ្ចេតនា
ច្រើន។ តាំងពីដើមដល់ចប់ ក្នុងវីដេអូនេះ សុនខមួយក្បាលនេះបានខិតខំ ធ្វើការលួងលោមយ៉ាង
ទន់ភ្លន់ ទៅក្មេងប្រុសតូច ពិការម្នាក់។ បើទោះជាត្រូវក្មេងប្រុសនោះ រុញចេញមិនចង់នៅក្បែរជាបន្ត
បន្ទាប់ ប៉ុន្តែសុនខដ៏សែនស្លូតមួយក្បាលនេះ នៅតែខិតខំតស៊ូចូលទៅជិត និងថែមទាំងអោបក្មេង
ប្រុសតូចនោះ ដូចជាអ្នកទាំងពីរជាមិត្តភក្តិនឹងគ្នាផងដែរ។
ប្រហែល ដោយសារតែមនោសញ្ចេតនា ការយកចិត្តទុកដាក់ដ៏ស្មោះត្រង់ របស់សុនដមួយក្បាលនេះ
ហើយទើបធ្វើឲ្យក្មេងប្រុសនេះ ទទួលអារម្មណ៍ដឹងនូវក្តីស្រលាញ់។ ដូច្នេះហើយទើបបន្តិចក្រោយមក
ក្មេងប្រុសនោះ បានបើកចំហចិត្តរបស់ខ្លួន ហើយប្រលែងលេងជាមួយសុនខ។
សូមទស្សនារូបភាព និងវីដេអូ រំជួលចិត្តនេះដូចខាងក្រោម៖
សូម្បីតែ សុនខដែលជាសត្វសោះ ក៏មានមនោសញ្ចេតនាជាមួយមនុស្សយ៉ាងទន់ភ្លន់ដែរ។ ចុះហេតុអ្វី
បានជាមនុស្សយើង មិនអាចរស់នៅជាមួយគ្នា ដោយសុខសន្តិភាព ដោយក្តីស្រលាញ់ និងការអធ្យា
ស្រ័យឲ្យគ្នាទៅវិញទោមកបាន?
ដោយ៖ សិលា
ប្រភព៖ K14