CamNews

ព័ត៌មានអន្តរជាតិ 

អស្ចារ្យណាស់ ៖ 184 ជា Drone ឯកជន ផ្ទុកមនុស្សបាន ដំបូងគេបង្អស់ លើសាកលលោកល្បីនៅ CES 2016(Video Inside)

ព័ត៌មានអន្តរជាតិ ៖ បោះជំហាន ទៅការវិវត្តន៍ នៃការបង្កើតបាន Drone ផ្ទាល់ខ្លួន ដែលអាចបំលាស់ ទីលោកអ្នក ទៅកាន់គោលដៅ តាមបំណងប្រាថ្នានោះ វាប្រៀបបានជារឿងប្រឌិតមួយ ដែលតែងតែ កើតមានឡើងតែនៅក្នុងខ្សែភាពយន្ត តែប៉ុណ្ណោះ ដោយឡែក​  ម​ក​ ទល់ នឹងបច្ចុប្បន្នភាព ក្រុមហ៊ុន ចិនមួយ បានធ្វើអោយសុបិន្តមួយនេះ បានក្លាយ   ទៅជា  ការពិត​  ពោល វាគឺជាមហ្ចិតា មនុស្សជាតិ ដែលអាចសម្រេចបាននាដើមឆ្នាំ ២០១៦នេះ ខណៈស្នាដៃ​ចុងក្រោយ នៃបច្ចេកវិទ្យា ដ៏អស្ចារ្យផលិត បាន Drone ផ្ទាល់ខ្លួនលើកនេះ ត្រូវបានដាក់តាំងបង្ហាញជាផ្លូវការ   នៅក្នុង ពិព័រណ៏អន្តរជាតិ ដ៏ល្បី ស្តីពីរបស់ប្រើប្រាស់អេឡិចត្រូនិច នៅ Las Vegas ដែលគេច្រើនស្គាល់ថា CES 2016។

គួរបញ្ជាក់ថា ក្រុមហ៊ុនចិន Ehang ដែលជំនាញក្នុងការផលិតយន្តហោះបើកដោយខ្លួនឯងនោះបាន ទទួលជោគជ័យលើសមិទ្ធផលស្នាដៃថ្មីស្រឡាងរបស់ខ្លួននោះគឺ ការផលិត  Drone ផ្ទាល់ខ្លួន ដែល មានឈ្មោះថា ១៨៤ ។ យន្តហោះឯកជន ឬយន្តហោះផ្ទាល់ខ្លួន ១៨៤   (Drone 184) មួយគ្រឿងនេះ មានសមត្ថភាពផ្ទុកម្ចាស់ ឬអ្នកដំណើរតែម្នាក់គត់ ពោល ជា Drone  ឯក ជន មុនគេដំបូងបង្អស់លើ ពិភពលោក។

តាំងបង្ហាញ ក៏ដូចជា គូស    បញ្ជាក់  នៅ ឯ  ពិពណ៌  CES 2016 Drone ឯកជន ឬ Drone 184 មាន សមាសភាពដូចជា ៖ សាកថ្ម រយៈពេល ២ម៉ោង អាច ផ្ទុកមនុស្សម្នាក់ ត្រឹមទម្ងន់ ២២០ ផោន ខណៈ អាចហោះហើរបាន រយៈពេល ២៣ នាទី នេះបើយោងតាមក្រុមហ៊ុនចិន Ehang ។​ ច្រើនជាងនេះទៅ ទៀត Drone 184 ពីក្រុមហ៊ុន Ehang មានម៉ាស៊ីនត្រជាក់ និង មានស្លាប អមជុំវិញ ៤ ផ្សេងទៀតដូច គ្នាផងដែរ ខណៈវាប្រៀបបានទៅនឹងកូនឧទ្ធម្ភាគចក្រ ផ្ទាល់តែម្តង៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ft, diydrones


Tags: Int news Breaking news World news Unt news Hot news CES Drone 184 Ehang