អាឡឺម៉ង់៖ តាមការអោយដឹងពីគេហទំព័រ foodsafetynew កាលពីថ្ងៃទី ០៩ តុលាម្សិល
មិញនេះថា សិស្សសាលារៀនជាច្រើនកន្លែង ដែលមានសិស្សរាប់ម៉ឺននាក់ ក្នុងប្រទេសអា
ឡឺម៉ង់ បានពុលផ្លែស្រ្ដបេរី ដែលបាននំាមកពីប្រទេសចិន។
តាមប្រភពខាងលើបានអោយដឹងទៀតថា ផ្លែស្ដ្របេរីដែលអាចអោយក្មេងៗ សិស្សសាលា
ប្រទេសអាឡឺម៉ង់ពុលនោះ គឺត្រូវបានដាំក្នុងខេត្ដ Shangdong ប្រទេសចិនតែម្ដង។ ប្រភព
ដដែលបានបញ្ចាក់ថា ផ្លែស្ដ្របេរី គឺជាទំនិញដ៏ធំមួយដែលត្រូវបាននាំចេញទៅកាន់ប្រទេស
អាឡឺម៉ង់ ជាក់ស្ដែងកាលពីមុនខែ តុលាកន្លងទៅនេះ ផ្លែស្រ្ដបេរីចិន ត្រូវបានដឹកតាមកប៉ាល់
ទៅកាន់ទីក្រុង Hamburg ដល់ទៅចំនួន ៤៤តោនឯណ្ណោះ។
តាមអាជ្ងាធរគ្រប់មូលដ្ឋាននៃប្រទេសអាឡឺម៉ង់ បានអោយដឹងថា សិស្សសាលាចំនួន១១,
០០០នាក់ ត្រូវបានពុល ដែលជាហេតុនាំអោយ មន្ទីរពេទ្យចំនួន ៣២ កន្លែងត្រូវផ្ទុកពេញ
ទៅដោយសិស្សពុលផ្លែឈើនេះ និងសាលារៀនចំនួន ៥០០ កន្លែងត្រូវបានបិទ។ ទោះបី
ជាយ៉ាងណាក៏ដោយ ក៏ពុំទាន់មានសេចក្ដីរាយការណ៍ណាថា មានសិស្សសាលាបានស្លាប់
ដោយសារការពុលផ្លែស្រ្ដបេរីនេះដែរ៕
ដោយ៖ នារី
ប្រភព៖ foodsafetynew