ទីភ្នាក់ងារអវកាស ណាសា ទើបបានប្រកាសអោយដឹងថា កែវយឹតអវកាស Hubble របស់ពួក
គេបានរកឃើញ និងថតបានរូបភាពដ៏ស្រស់ស្អាតរបស់ហ្គាឡាក់ស៊ីមួយ ដែលមានពណ៌ក្រហម
និងលឿងខ្ចី ធ្វើអោយវាមានរូបរាងដូចទៅនឹងករណីផ្ទុះនានានៅក្នុងខ្សែភាពយន្ដហូលីវូដ។
ហ្គាឡាក់ស៊ីមួយនេះ មានឈ្មោះថា NGC 5010 ។ ហ្គាឡាក់ស៊ីនេះ កំពុងស្ថិតក្នុងដំណាក់កាល
ផ្លាស់ប្ដូរ ពីរូបរាងគូទខ្យង មកជារូបរាង ស្រដៀងពងក្រពើ។ NGC 5010 មានចម្ងាយប្រមាណ
ជា ១៤០លានឆ្នាំពន្លឺ(មួយឆ្នាំពន្លឺស្មើនឹង 9460730472580800 ម៉ែត្រ ប្រហែលជិត 1០លាន
លានគីឡូម៉ែត្រ (10 000 000 000 000 / 10 trillion kilometres)) ពីផែនដី ហើយវាស្ថិតនៅក្នុង
កញ្ចុំផ្កាយ Virgo ។
អ្នកវិទ្យាសាស្ដ្របានរកឃើញថា នៅក្នុងហ្គាឡាក់ស៊ីនេះ ឧស្ម័នដែលនឹងកកើតជាភពនានា បាន
អស់ស្ទើរតែទាំងស្រុង ដោយសារតែវាមានអាយុកាលចាស់។ នៅពេលអនាគត NGC 5010 នឹង
ប្ដូរទៅជាពណ៌ក្រហមបន្ដិចម្ដងៗ និងងាប់នៅទីបំផុត។
ដោយ ៖ សីហា
ប្រភព ៖ KH