CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung អាចនឹងចំណេញដល់ ៧ពាន់លានដុល្លារ ក្នុងត្រីមាសទី២នេះ, ខ្ពស់បំផុតបើគិតតាំងពីឆ្នាំ ២០១៤ មក

នៅក្នុងត្រីមាសទី២ កន្លងទៅថ្មីៗនេះ អាចនឹងជាត្រីមាសដែល Samsung Electronics ទទួលបាន​ផលចំណេញខ្ពស់បំផុត នៅក្នុងរង្វង់ពីរឆ្នាំកន្លងមកនេះ។ នេះបើយោងតាមបណ្តាតួរលេខដំបូង ដែលពួកគេបានបង្ហាញ។ ក្នុងនោះ ជំនួញបណ្តាគ្រឿងអេឡិចត្រូនិច អាចទទួលបានប្រាក់​ចំណូល ប្រហែល ៤៣ពាន់លានដុល្លារ ហើយជាពិសេសនោះគឺប្រាក់ចំណេញឡើងដល់ ៧ពាន់លានដុល្លារ ក្នុងរយះពេលប្រហែលជា ៣ខែ គឺចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០១៦។


៧ពាន់លានដុល្លារ គឺជាទំហំទឹកប្រាក់ចំណេញច្រើនជាងគេបំផុត ដែលក្រុមហ៊ុន Samsung ទទួល​បានគិតចាប់ពីដើមឆ្នាំ២០១៤ មក។ បើប្រៀបនឹងត្រីមាសទី២ ឆ្នាំមុន ផលចំណេញដែល Samsung ទទួលបាន គឺកើនឡើងដល់ ៤១% ឯណោះ។ នេះគ្រាន់តែជាតួរលេខដំបូងប៉ុណ្ណោះ ហើយគេរំពឹ​ង​ទុកថា Samsung នឹងដាក់ចេញនូវលទ្ធផលជំនួញផ្លូវការ នៅចុងដែនេះ ពេលនោះតួរលេខអាចនឹង មានការផ្លាស់ប្តូរទៀត។ ហើយពេលនោះដែរ ពួកយើងនឹងបានដឹងយ៉ាងច្បាស់ថា Galaxy S7 និង S7 Edge បានរួមចំណែកច្រើនប៉ុណ្ណា លើជំនួញរបស់ក្រុមហ៊ុន៕

- អានអត្ថបទ៖ លេចចេញម៉ូដែលគំនូរ CAD បញ្ជាក់ពីរូបរាងរបស់ iPhone 7 និង 7 Plus

 

ប្រែសម្រួល៖ មង្គល


Tags: Samsung Smartphone Tablet Galaxy Hightech