ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ជនរងគ្រោះ ៣០ នាក់ បាន ស្លាប់បាត់បង់ជីវិត នៅពេលដែល សំណង់អាគារកំពស់ ៥ ជាន់ ដែលកំពុងតែស្ថិតនៅក្រោម ការសាងសង់នោះ បានបាក់រលំត្រឹមតែ មួយពព្រិចភ្នែក ។ ប្រភពសារព័ត៌មានឲ្យដឹងថា ករណីគ្រោះថ្នាក់ដ៏រន្ធត់មួយនេះបានកើតឡើងនៅ ក្នុងរដ្ឋធានី Lagos ប្រទេស នីហ្សេរីយ៉ា ។
បើយោងតាមសម្តីមន្រ្តីផ្លូវការ តំណាងអោយរដ្ឋ Lagos ឲ្យដឹងថា ឧបទ្ទេវហេតុបាក់រលំសំណង់អា គារកំពស់ ៥ ជាន់លើកនេះ អាចកើតឡើងទៅបាន មួយថ្ងៃ បន្ទាប់ ក្រោយពីម្ចាស់អាគារសម្រេច ចិត្តសង់ឡើងមួយជាន់បន្ថែមទៀត ដោយគ្មានការ អនុញ្ញាតពីអាជ្ញាធរជាមុន ។ ដំបូង ឡើយមាន សេចក្តីរាយការណ៍ថាមានមនុស្ស ៤ នាក់ស្លាប់ ប៉ុន្តែជាបន្តបន្ទាប់ តួរលេខអ្នកស្លាប់បានកើតឡើងដល់ទៅ ៣០ នាក់ ខណៈជនរងគ្រោះ រងរបួស មានចំនួន ១៣ នាក់ ។ មានភាពភ័យខ្លាចឲ្យដឹងថា តួរលេខអ្នកស្លាប់អាចនឹងបន្តកើនឡើងខ្ពស់ជាងនេះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ