CamNews

ព្រះភ័ក្រ្ដសម្ដេចតាក្នុងផ្សែងពពក មានលក្ខណៈជាក់ស្ដែងជាង នៅលើព្រះច័ន្ទ

កាលពីព្រលប់ថ្ងៃទី ២៣ កន្លងទៅ ផ្សែងពពកមួយដុំ បានធ្វើអោយមនុស្សជាច្រើនពាន់នាក់
ដែលកំពុងចូលរួមក្នុងពិធីគោរព និងបង្សុកូលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធសម្ដេចតា មានការ
ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដុំពពកដែលបានបង្ហាញខ្លួននៅស្ទើរចំពីលើព្រះបរមរាជវាំង មានលក្ខណៈដូចទៅនឹងមុខមាត់
របស់មនុស្ស ដោយសារតែមានចំណុចខ្មៅមួយចំនួន ដែលដូចទៅនឹងភ្នែក មាត់ និងច្រមុះរបស់
មនុស្ស។ អ្នកដែលកំពុងចូលរួមពិធីគោរព និងបង្សុកូលនេះ បានចាត់ទុកថា គឺជាព្រះភ័ក្រ្ដរបស់
សម្ដេចតា។

គួររំលឹកថា កាលពីប៉ុន្មានថ្ងៃមុន ក៏មានការភ្ញាក់ផ្អើលមួយស្រដៀងគ្នានេះដែរ ដែលបានកើត
ឡើងហើយធ្វើអោយមនុស្សនៅទូទាំងប្រទេសចាប់អារម្មណ៍ នោះគឺព័ត៌មានស្ដីពីការមើលឃើញ
ព្រះភ័ក្ដ្ររបស់សម្ដេចតានៅលើឋានព្រះច័ន្ទ ក្រោយមកព័ត៌មាននេះត្រូវបានគេចាត់ទុកថា ជាការ
បំផុសបំផុល។ ប៉ុន្ដែ បាតុភូតដុំពពកដែលបានបង្ហាញជារូបមុខរបស់មនុស្សគឺមានភាពជាក់ស្ដែង
ហើយអោយតែយើងសម្លឹកមើលដោយធ្វើការស្រមៃផងនោះ យើងនឹងបានឃើញដូចមុខមនុស្ស
ពិតប្រាកដ។

សម្រាប់មនុស្សមួយចំនួន បើទោះជាបានដឹងថា វាគ្រាន់តែជាបាតុភូតធម្មជាតិ ប៉ុន្ដែពួកគេនៅតែ
មានមោទនភាព និងទទួលយកថា ជាការពិត៕



រូបថតមិត្តអ្នកអាន



រូបថតហ្វេសប៊ុក



រូបថតហ្វេសប៊ុក



រូបថតហ្វេសប៊ុក

 

ដោយ ៖ សូរីយ៉ា


Tags: King cloud