CamNews

កីឡាអន្តរជាតិ 

ច្បាស់​ជា​កក្រើក! Barcelona ប៉ះ​ជើង​ខ្លាំង Real Madrid រាត្រី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ

(ម៉ាឌ្រីដ)៖ ជំនួបខ្លាំងប៉ះខ្លាំងដែលត្រូវបានគេប្រសិទ្ធនាមថា “El Clasico” នោះរវាងក្រុម FC Barcelona ប៉ះ Real Madrid ដែល​ជា​ក្រុម​យក្ស​ទាំង​ពីរ​របស់ អេស្ប៉ាញ នារាត្រីថ្ងៃសៅរ៍ឈានចូលព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមេសាចុង សប្តាហ៍នេះ នាម៉ោង ១៖៣០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ក្នុងក្របខណ្ឌ La Liga ជើងទី២ ។

កាលពីជើងទី១ ក្រុមស្តេចស Real Madrid បានភ្លាត់ស្នៀតចាញ់ក្រុមភ្ញៀវ FC Barcelona ដោយលទ្ធផលរហូតដល់ ទៅ ៤-០ ដាច់នៅកីឡដ្ឋាន Santiago Bernabeu ដោយមិននឹកស្មាន ខណៈដែលពេលកន្លងមក ក្រុមទាំងពីរស៊ីគ្នាមិនលើសពី២គ្រាប់ឡើយ និងឈ្នះ-ចាញ់គ្នាទៅវិញទៅមកផងដែរ ។

លេងក្នុង La Liga ៣០ប្រកួតក្នុងរដូវកាលឆ្នាំ២០១៥-២០១៦នេះ Barcelona បានលេងចាញ់តែ២ប្រកួតប៉ុណ្ណោះ និងស្មើ៤ដង ក្រៅពីនេះឈ្នះទាំងអស់ ដោយរកបាន៧៦ពិន្ទុនាំមុខកំពូលតារាងដាច់ ខណៈដែលតាមពីក្រុម Atletico Madrid មានតែ៦៧ពិន្ទុ និង Real Madrid ឈរនៅលេខ៣ មាន៦៦ពិន្ទុ ។

Real Madrid ដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិបារាំង Zinedine Zidane ប្រហែលជាលំបាកសងសឹកម្ចាស់ផ្ទះ Barcelona នៅកីឡដ្ឋាន Camp Nou ណាស់ ត្បិត Barca លេងពេញជើងល្អខ្លាំងណាស់ទាំង៣ពាន La Liga, Copa del Rey និង Champions League ជាដើម ដោយពុំទាន់មានក្រុមណាបំបាក់បានឡើយ ហើយ Karim Benzema និង Gareth Bale កំពុងញ៉ាំញីទៅដោយរបួសនោះ រឹតតែធ្វើឲ្យ Real Madrid លំបាកយកឈ្នះក្រុមអ្នកមានបុណ្យ FC Barcelona ៕

_

រូបភាពកាលពីជួបគ្នាក្នុងជើងទី១ Barca ៤-០​ Real Madrid

 

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង



Tags: Barcelona