CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះពីរគ្រឿង បុកគ្នាកណ្តាលអាកាស នៅក្បែរកំពង់ផែ Los Angeles

(កាលីហ្វរញ៉ា)៖ អាជ្ញាធរក្នុងតំបន់របស់អាមេរិក បានប្រាប់ឲ្យដឹងថា ពួកគេកំពុងស្វែងរកបំណែក និងមនុស្សជិះនៅលើយន្តហោះធុនតូច ចំនួនពីរគ្រឿង ដែលបានបុកគ្នានៅលើអាកាស ហើយក៏បានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ នៅក្បែរកំពង់ផែ សាន់ ផេដ្រូ (San Pedro) ក្នុងទីក្រុង ឡូសអាន់ជែឡែស (Los Angeles) រដ្ឋកាលីហ្វរញ៉ា (California) ភាគនិរតីសហរដ្ឋអាមេរិក។ នេះបើតាមការផ្សាយរបស់ស៊ិនហួ នៅថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ។

ឧប្បដិហេតុខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៣៖១៤នាទីរសៀលថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ពេលវេលានៅអាមេរិក ដែលក្រុមអ្នកនេសាទសមុទ្រ បានរាយការណ៍ព័ត៌មានពីយន្តហោះបុកគ្នានេះ ទៅកាន់ សមត្ថកិច្ច ក្រោយពីពួកគេបានឃើញហេតុការណ៍ផ្ទាល់ភ្នែក។ រដ្ឋបាលផ្នែកអាកាសចរណ៍ និងល្បាតដែនអាកាស (FAA) និង ឆ្មាំការពារឆ្នេរសមុទ្រអាមេរិក បាននិង កំពុងធ្វើការរុករកនៅកន្លែងកើតហេតុនៅឡើយ។

មិនទាន់មានព័ត៌មានណាមួយ ដែលបញ្ជាក់ពីចំនួនមនុស្សជិះនៅលើយន្តហោះទាំងពីរ និង ជោគវាសនា របស់ពួកគេនៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon California