CamNews

ព័ត៌មានអន្តរជាតិ 

ចាក់សារជាតិគីមី "ក្រៀវ"​ សម្លាប់ចោល លឹង្គ បុរស បើហ៊ានរំលោភ អនិតិជន

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ប្រទេស ឥណ្ឌូនេស៊ី ឆាប់ៗខាង មុខនេះ ​នឹង​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​ អនុញ្ញាតអោយមានការប្រើប្រាស់ សារជាតិគីមី "ក្រៀវ"​  ដែលជាការដាក់ទណ្ឌកម្ម ទៅ លើជនជាប់ចោទ ចាប់រំលោភ អនិតិជន នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ពីសំណាក់ អគ្គរដ្ឋអាជ្ញាថ្នាក់ជាតិ ឥណ្ឌូនេស៊ី បន្ទាប់ពីរឿងក្តីរំលោភអនិតិជន ចេះតែកើនឡើង ជាបន្តបន្ទាប់

ឥណ្ឌូនេស៊ី នឹងចូលរួមបណ្តាប្រទេសមួយចំនួនផ្សេងទៀត រួមមានដូចជា   ប៉ូឡូញ រុស្ស៊ី Estonia ក៏ដូចជា បណ្តារដ្ឋមួយចំនួនផ្សេងទៀត នៅអាមេរិក អនុញ្ញាតអោយមានការដាក់ទណ្ឌកម្មប្រការ នេះ ចាក់សារជាតិគីមី "ក្រៀវ"​ ។ ឆ្នាំ ២០១១​ កូរ៉េខាងត្បូង គឺជាប្រទេស តែ មួយគត់ និងដំបូងគេ នៅក្នុងទឹកដីអាស៊ី អនុញ្ញាតអោយមានការដាក់ទណ្ឌកម្ម ចាក់សារជាតិគីមី "ក្រៀវ"​ ។

អគ្គព្រះរាជអាជ្ញា លោក H M Prasetyo បំភ្លឺអោយដឹង បន្ទាប់ពី ជួបប្រជុំ គណៈ រដ្ឋមន្រ្តី នាវេលា ល្ងាចថ្ងៃអង្គារនេះ ថា  ៖ ពួកយើងមានការព្រួយបារម្ភជាខ្លាំង អំពីបទឧក្រិដ្ឋចាប់រំលោភ អនិតិជន ដែលកើនឡើងដល់កម្រិតមួយ គួរអោយព្រួយបារម្ភ ។ លោក បន្ថែមអោយដឹងថា  ៖ នឹងមានការ អនុម័តការដាក់ទោស​កាន់តែខ្លាំងបន្ថែមទៀត ប្រឆាំងនឹងជនដៃដល់ ដើម្បីជាការដាស់តឿន និង ក្រឿនរំលឹកអោយពួកគេគិតអោយច្បាស់មុននឹងធ្វើអ្វីមួយ ។

ចាក់សារជាតិគីមី "ក្រៀវ"​  គឺជាការចាក់    សារជាតិ   គីមី អ័រមូន ភេទ ស្រ្តី   ចូលទៅក្នុងអង្គជាតិ បុរស (អវយវៈភេទ បុរស) ឈានទៅសម្លាប់ មេជីវិត   ឬ អវយវៈភេទ របស់តែម្តង ដោយសម្រេច បាននូវការលប់បំបាត់ចំណង់ផ្លូវភេទ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Breaking news World news Unt news Hot news Singapore Indonesia