CamNews

យល់ដឹង 

វិធីកំពូល ៤យ៉ាង ព្យាបាលកំចាត់ ស្នាមជ្រួញ នៅលើស្បែកមុខ បានឆាប់រហ័ស (មានវីដេអូ)

ស្បែកមុខមានស្នាមជ្រួញ គឺរឿងកង្វល់ដ៏ធំបំផុត សំរាប់ស្រ្តីគ្រប់រូប ដែលតែងតែ រកគ្រប់វិធី
សាស្រ្ត ដើម្បីបិទបាំងឬកំចាត់នូវស្នាមជ្រួញដែលកើតមាននៅលើផ្ទៃមុខ។ ស្នាមជ្រួញទាំង
នេះ កើតមានដោយសារតែ  ចាស់ទៅតាមវ័យ  គេងមិនគ្រប់គ្រាន់ និង បណ្តាលមកពីមូល
ហេតុផ្សេងៗ ជាច្រើនទៀត។ តើអ្នកដឹងវិធីព្យាបាលកំចាត់ស្នាមជ្រួញទាំងនោះ ដែរឬទេ?

ខាងក្រោមនេះ យើងសូមណែនាំអ្នកនូវវិធីសាស្រ្តងាយៗ មួយចំនួនសំរាប់ព្យាបាលកំចាត់
ស្នាមជ្រួញ នៅលើស្បែកមុខ របស់អ្នក ដោយធម្មជាតិ។

ក្រូចឆ្មារ៖ ទឹកក្រូចឆ្មារ  សម្បូរទៅដោយ citric acid​  ដែលអាចជួយ  ជំរុះកោសិកាស្បែក
ចាស់ៗ និង ជួយកំចាត់ស្នាមជ្រួញ នៅលើស្បែកមុខ  បានយ៉ាងមានប្រសិទ្ធិភាព។ ម្យ៉ាង
វិញទៀត វាក៏អាចជួយសំអាតមេរោគនៅលើស្បែក និងកំចាត់ស្នាមជំា និង ស្នាមអុជបាន
ថែមទៀតផង។

វិធីព្យាបាល៖ សូមយកផ្លែក្រូចឆ្មារ ពុះជាចំណិតស្តើងតូចៗ ឬ ទឹកក្រូចឆ្មារ  តែម្តង ដុស
ថ្មមៗ នៅលើស្បែកមុខ របស់អ្នក ទុករយៈពេល ៥ ទៅ ១០នាទី បន្ទាប់មក លាងសំអាត
មុខរបស់អ្នក ជាមួយនឹងទឹកចេញជាការស្រេច។ ព្យបាលបែបនេះ ២ ទៅ ៣ដង ក្នុងមួយ
ថ្ងៃ។

ផ្លែការ៉ុត៖ ផ្លែការ៉ុតមានផ្ទុកនូវសារធាតុវីតាមីន A​ ខ្ពស់ ដែលអាចជំរុញការផលិតសរសៃ
ទឹកប្រូតេអ៊ីន និង ជួយថែរក្សាស្បែកឱ្យម៉ដ្ឋទន់ និង តឹងណែន។

វិធីព្យាបាល៖ សូមយកផ្លែការ៉ុត១ផ្លែ កិនឱ្យម៉ដ្ឋ ធ្វើជាម៉ាសបិទមុខបន្ទាប់មក យកវាមក
លាបនៅលើស្បែកមុខ ដោយផ្ទាល់ ទុករយៈពេល ៣០នាទី រួចលាង  សំអាតមុខជាមួយ
ទឹកក្តៅឧណ្ឌៗ។

មួយវិញទៀត អ្នកក៏អាច លាងសំអាតមុខ របស់អ្នកជាមួយនឹងទឹកការ៉ុតជារៀងរាល់ព្រឹក
និង រាល់ល្ងាច បានដូចគ្នា មានប្រសិទ្ធិភាពដូចគ្នា។

ប្រទាលកន្ទុយក្រពើ៖ មានផ្ទុកនូវសារធាតុ malic acid  ដែលអាចជួយកាត់បន្ថយស្នាម
ជ្រួញដោយជួយបន្តឹងស្បែក របស់អ្នក ឱ្យតឹងណែនចូលគ្នា។

វិធីព្យាបាល៖ កាត់ស្លឹក   ប្រទាលកន្ទុយក្រពើ   បន្ទាប់មក យកជ័ររបស់វា មកលាបនៅ
លើស្បែកមុខ និង កន្លែងមានស្នាមជ្រួញទុករយៈពេល ១៥ ទៅ២០នាទី រួចលាងសំអាត
មុខចេញដោយប្រើទឹកក្តៅឧណ្ឌៗ។

វិធីមួយទៀត៖ លាយជ័រប្រទាលកន្ទុយក្រពើ មួយស្លាបព្រាកាហ្វេ  ជាមួយនឹងថ្នាំគ្រាប់
វីតាមីន E បន្ទាប់មក លាបនៅលើស្បែកកន្លែងដែលមានស្នាមជ្រួញនោះ ទុករយៈពេល
៣០នាទី រួចលាងសំអាតចេញ ជាមួយនឹងទឹកក្តៅឧណ្ឌៗ។

ខ្ញី៖ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការព្យាបាលកំចាត់  ស្នាមជ្រួញបានយ៉ាងល្អ ដោយសារ
តែនៅក្នុងខ្ញីមានផ្ទុកនូវសារធាតុ antioxidant ខ្ពស់។ លើសពីនេះទៀត   វាជួយទប់ស្កាត់
និងការពារភាពយឺតនៃស្បែក ដែលជាបញ្ហាមួយដ៏ចម្បង បង្កឱ្យស្បែកមានស្នាមជ្រួញ។

វិធីព្យាបាល៖ យកខ្ញីកៀបឱ្យម៉ដ្ឋ  លាយជាមួយនឹង  ទឹកឃ្មុំមួយស្លាបព្រាបាយ  បន្ទាប់
មកយកមកទទួលទាន   ជារៀងរាល់ព្រឹក។ វិធីមួយទៀត  អ្នក អាចផឹកតែខ្ញី ពីរដង  ក្នុង
មួយថ្ងៃក៏បានដូចគ្នា៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: knowledge Home Remedies for Wrinkles