ព័ត៌មានកំសាន្ត ៖ កម្មវិធី Paris Fashion Week បាននាំមកនូវបេក្ខភាពអ្នកលេងម៉ូតសម្លៀកបំពាក់ជាច្រើនរូប។
Selena Gomez គឺជាតារាចុងក្រោយបំផុត ដែលបានបង្ហាញសេចក្តីថ្លែងការណ៍ ម៉ូដ នៅសប្តាហ៍នេះ ក្នុងការជ្រើសយក ឈុតខ្មៅ ស្តើងខ្លាំងបំផុតម៉ាក Louis Vuitton បន្ទាប់ពីអាហារពេលល្ងាច នៅឯ Voltaire។ សម្លៀកបំពាក់ risqué ដែលមានលក្ខណៈពិសេស នៅតាមបណ្តោយចំហៀង ពី ចង្កេះរបស់នាង ធ្លាក់ចុះដល់ជើងរបស់នាង។ ការផ្លាស់ប្តូរដោយពុំត្រូវត្រឹមនេះ ហើយវាអាចកើតមានជាបញ្ហារបូតរ៉ូប ក៍អាចថាបានដែរ ប៉ុន្តែតារាចម្រៀងស្រីរូបនេះ បានចាត់ទុកកំហុសឆ្គងនេះ ជារឿងសាមញ្ញ។
អតីតតារាដ៏គួរស្រឡាញ់ ពី Channel Disney គ្មានភាពចម្លែកចិត្តអ្វីនោះទេ សម្រាប់គ្រងឈុតសម្លៀកបំពាក់ ម៉ាក LV ពោលកាលពីខែមករា កន្លងមកនេះ នាងធ្លាក់ស្លៀកឈុតក្រហម LV នៅក្នុងកម្មវិធី UNICEF Ball នៅទីក្រុង Los Angeles ។
Gomez ដែលមានវ័យ ២៣ ឆ្នាំ បានបង្ហាញឲ្យឃើញ ម្តងហើយម្តងទៀតពីវត្តមានរបស់នាង នៅលើកំរាលព្រំក្រហម ថានាងមិនត្រឹមតែជាតារាសម្តែងវ័យក្មេងឲ្យខ្សែភាពយន្ត The Wizards of Waverly Place ទៀតនោះទេ ។ វាជាការគួរឲ្យភ្ញាក់ផ្អើលដ៍ធំមួយ នៃសម្លៀកបំពាក់ដែលមានពណ៍ខៀវខ្ចី នៅក្នុងកម្មវិធី Grammys ឬ រ៉ូបក្រហម ដែល Lucy Hale ថែមទាំងបានស្លៀកពាក់ នៅក្នុងឳកាស ដាច់ដោយឡែកមួយ។ Gomez បានដឹងថាតើពីរបៀប នៃពណ៍ឆើតឆាយពេលដែលត្រូវ ឡើងព្រឹត្តិការណ៍នោះយ៉ាងម៉េច។ សូម្បីតែនៅពេលដែលនាង បង្ហាញវត្តមាននៅព្រលានយន្តហោះអន្តរជាតិ Los Angeles (LAX) អ្នកចម្រៀងស្រី ដែលជាម្ចាស់បទ "We Don't Talk Anymore" ធ្លាប់គ្រងឈុតសម្លៀកបំពាក់ ដែលមានតម្លៃដល់ទៅ ១,៤០០ $ នៅទីនោះ វាមិនមែនជារឿងធម្មតា នោះទេ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព៖ eonline