CamNews

ព័ត៌មានអន្តរជាតិ 

"រន្ធត់" តួរលេខ ជនរងគ្រោះស្លាប់ ពីការ រត់ជាន់គ្នា កើនឡើង ទ្វេដង ដល់ទៅ ៤៦៤ នាក់

ព័ត៌មានអន្តរជាតិ ៖ អ៊ីរ៉ង់ គូសបញ្ជាក់អោយដឹងថា តួរលខ ពលរដ្ឋ ​​ របស់ខ្លួន ដែលបានស្លាប់បាត់ បង់ជីវិត ក្នុងវិនាសកម្ម រត់ជាន់គ្នាស្លាប់ ក្នុងកម្មវិធីបុណ្យដ៏ធំ  នៃ  សាសនា អ៊ីស្លាម Hajj នៅក្នុងប្រ ទេស អារ៉ាប់ ប៊ីសាអ៊ូឌីដ កាលពីសប្តាហ៍មុននោះ បានកើនឡើង  ដល់ទៅ ៤៦៤ នាក់ ពោល កើន ឡើងទ្វេដង ពីតួរលេខ ស្លាប់ ពលរដ្ឋ អ៊ីរ៉ង់ លើកដំបូង ។


អាជ្ញាធរ ប្រទេស អ៊ីរ៉ង់ អោយដឹងថា គ្មានក្តីសង្ឃឹម ថាអាច  រកឃើញ  ពលរដ្ឋ អ៊ីរ៉ង់ ដែលបានបាត់ ខ្លួនទៅនោះទាំងនៅរស់ទៀតនោះទេ ។ ជាការពិត យោងតាម តួរលេខផ្លូវការ ពីអារ៉ាប់ ប៊ីសាអ៊ូឌីដ អោយដឹងថា វិនាសកម្មនៃការរត់ជាន់គ្នាលើកនេះ បានសម្លាប់មនុស្ស  កើន   ឡើងដល់ទៅ ៧៦៩ នាក់ហើយ ខណៈ ៩៣៤​ នាក់ផ្សេងទៀត រងរបួសធ្ងន់ ស្រាល ។

គួររំឮកថា អាជ្ញាធរ អារ៉ាប់ប៊ីសាអ៊ូឌីដ រងនូវ មតិរិះគន់ ពាក់ព័ន្ធទៅ  នឹងចំណាត់ ដោះស្រាយសុវត្ថិ ភាព ក៏ដូចជា ភាពយឺតយ៉ាង នៃការគូសបញ្ជាក់អោយដឹង តួរលេខ   អ្នកស្លាប់ និង របួស ក៏ដូចជា រក្សាកម្រិតទាប នៃ  ជន រងគ្រោះ ដែល  ផ្ទុយ  ពីការពិត តួយ៉ាង រដ្ឋាភិបាល ប្រទេស អ៊ីរ៉ង់ បញ្ជាក់ អោយដឹងថា តួរលេខ  អ្នកស្លាប់  កើនឡើង លើស ពី ១០០០ នាក់ទៅទៀត​ នាពេលបច្ចុប្បន្នភាព ខណៈ ឥណ្ឌា ឥណ្ឌូនេស៊ី ក៏បានលើកឡើង    ព្រមគ្នាអោយដឹងថា តួរលេខអ្នកស្លាប់ អាចនឹងកើន ឡើងខ្ពស់ ជាង ការលើកឡើង របស់អាជ្ញាធរ អារ៉ាប់ ប៊ីសាអ៊ូឌីដ ថាមានត្រឹមតែ ៧៦៩ នាក់ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news World news Unt news Hot news Syria Iran US