CamNews

ព័ត៌មានអន្តរជាតិ 

ISIS ចាប់ខ្លួន បុគ្គលិក មន្ទីរពេទ្យ ប្រមាណ ២០ នាក់ ទុកគ្រាន់ ព្យាបាលរបួសអោយក្រុមខ្លួន

ព័ត៌មានអន្តរជាតិ ៖ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS បានចាប់ជម្រិតបុគ្គលិកមន្ទីរពេទ្យ ប្រមាណ ២០នាក់ ពីមន្ទីរពេទ្យ Ibn Sina ក្នុងប្រទេស លីប៊ី កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍  កន្លង ទៅនេះ អំឡុងមានការវាយប្រ ហារវាយឆ្មក់ចូលទៅក្នុងសំណង់អាគារមន្ទីរពេទ្យខាងលើ នេះបើ  យោង តាមការគូសបញ្ជាក់អោយដឹងពី មន្រ្តីប្រចាំមន្ទីរពេទ្យ ។


ប្រភពដដែលបន្តអោយដឹងថា ៖ ក្រុមខ្មាន់កាំភ្លើងមានគ្នា លើសពី ៣០ នាក់ មកពីក្រុម ISIS នោះ បានធ្វើ ការវាយប្រហារសម្រុកចូលក្នុងមន្ទីរពេទ្យ ខណៈមានរថយន្តប៊ើសមួយ  គ្រឿង  នៅ ខាងក្រៅ សំចតរង់ចាំ ដាក់ក្រុមបុគ្គលិកមន្ទីរពេទ្យ ដែលពុំមែនជាជនជាតិ ល៊ីប៊ីនោះទេ ។

ភាគច្រើននៃចំណាប់ខ្មាំងទាំងនោះជាបុគ្គលិកមន្ទីរពេទ្យភាគច្រើន ជាជនជាតិ ហ្វីលីពីន អ៊ុយក្រែន ឥណ្ឌា និង ស៊ីបៀ ជាដើម ។ របាយការណ៍ អះអាងអោយដឹងថា ក្រុម  ISIS  មាន តម្រូវការ ពុំចង់អោយសមាជិក បុគ្គលិកមន្ទីរពេទ្យ ចាក់ចេញពីទីក្រុងនោះទេ ពីព្រោះ ពួកគេ គឺ  ជា ក្រុមអង្គភាពពិសេសតែមួយគត់​ដែល អាចជួយពួកគេបាន ប្រសិនបើ ក្រុមសកម្មប្រយុទ្ធ របស់ខ្លួន រងរបួសធ្ងន់ ឬស្រាល ។ 


សេចក្តីរាយការណ៍ដដែលបន្តអោយដឹងថា ក្រុម ISIS កាលពី ឆ្នាំកន្លងទៅនេះ បានវាយដណ្តើមគ្រប់គ្រង បានទីក្រុងខាងលើ ក្នុងនោះ រួមមានការដណ្តើមគ្រប់គ្រង  បាន សំណង់អាគារមន្ទីរពេទ្យខាងលើនេះ ដូច គ្នាដែរ ។ គួរបញ្ជាក់ថា ក្រុមមួយនេះ បានចេញមុខ   ទទួល ខុសត្រូវ ថាខ្លួនពិតជាបានសម្លាប់មនុស្សទាំង រស់ជាជនជាតិ អេហ្ស៊ីប ប្រតិបត្តិ សាសនា គ្រឹស្តិ   ទាំង  ២១ នាក់ ពិតប្រាកដមែន កាលពី ២ ខែកន្លងទៅ នេះ ។ មន្រ្តីផ្លូវការ បំភ្លឺអោយដឹងថា សមាជិកបុគ្គលិក   មន្ទីរពេទ្យខាងលើ ដែលត្រូវបាន ISIS ចាប់ជម្រិត នោះ បានព្យាយាមភៀសខ្លួនចេញពីទីក្រុង ពីព្រោះតែ ស្ថានភាពសន្តិសុខកាន់តែអាក្រក់បន្ទាប់ពីមានការ ដណ្តើមគ្រប់គ្រងបានដោយក្រុម​ ISIS ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន


Tags: Breaking news World news Unt news Hot news Libyan IS ISIS