មនុស្សភាគច្រើន តែងតែជួបប្រទះនឹងបញ្ហាស្លេកស្លាំងជាប្រចាំ ខណៈដែលអ្នកខ្លះពុំបានចាប់អារម្មណ៍ពីវា ហើយមនុស្សជាច្រើនមិនបានដឹងថា បញ្ហានេះមកពីកត្តាអ្វីឡើយ។
តើភាពស្លេកស្លាំង គឺជាអ្វី?
ភាពស្លេកស្លាំង គឺជាការថយចុះនៃកម្រិតអេម៉ូក្លូប៊ីន (hemoglobin) នៅក្នុងកំហាប់ឈាម។
អេម៉ូក្លូប៊ីន (hemoglobin) គឺជាប្រូតេអ៊ីនគ្លូប៊ីល ដោយវាមានកំហាប់ខ្ពស់នៅក្នុងកោសិកាឈាមក្រហម។ មានន័យថា នៅពេលធ្វើតេស្ត ឃើញកម្រិតអេម៉ូក្លូប៊ីន ទាបជាងធម្មតា នោះបញ្ជាក់ថាកោសិកាឈាមក្រហមរបស់អ្នកកំពុងតែថយចុះហើយ។
អេម៉ូក្លូប៊ីន (hemoglobin) ទទួលខុសត្រូវក្នុងការដឹកជញ្ជូនអុកស៊ីសែន(O2) ផ្តល់ទៅជាលិកាផ្នែកចុងៗ និងនាំយកកាបូនឌីអុកស៊ីត(CO2) ត្រលប់ទៅសួតដើម្បីបញ្ចេញពីសារពាង្គកាយ។
កម្រិតធម្មតា៖ 12 - 16 ក្រាមក្នុងមួយដេស៊ីលីត្រ (ស្ត្រី) និង 13 -18 ក្រាមក្នុងមួយដេស៊ីលីត្រ (បុរស)។
តើនរណាអាចមានកម្រិតអេម៉ូក្លូប៊ីនទាប?
រោគសញ្ញានៃភាពស្លកសាំង
អស់កម្លាំង ឬខ្សោយល្ហិតល្ហៃ
ស្បែកឡើងស្លេក ឬលឿង
មានអារម្មណ៍ថា ថប់ដង្ហើម ឬវិលមុខ
ការស្រេកទឹកហួសប្រមាណ
បែកញើស
ដកដង្ហើមលឿន
រមួលសាច់ដុំ នៅផ្នែកខាងក្នុងភ្លៅ
ចង្វាក់បេះដូងខុសប្រក្រតី
ដូច្នេះ បើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ហើយមានសភាពស្លេកស្លាំង រូមទាំងជាបុគ្គលប្រឈមទៀតនោះ លោកអ្នកគួរតែប្រញាប់រួសរាន់ទៅជួបវេជ្ជបណ្ឌិត ដើម្បីទទួលយកការព្យាបាលមួយដ៏សមស្រប ៕
ប្រែសម្រួល ៖ ច័ន្ទ
ប្រភព៖ steptohealth