CamNews

តារា 

នាង Taew Natapohn បង្ហើបថាមិនទាន់ចង់រៀបការជាមួយនិងមិត្តប្រុសរូបសង្ហាទេ ក្រោមហេតុផលមួយ

ថៃ ៖ កាលពីពេលថ្មីៗនេះ នាង Taew Natapohn បានបង្កការភ្ញាក់ផ្អើលដល់អ្នកម្តាយជាទីស្រលាញ់ នៅក្នុងថ្ងៃខួបកំណើត ដោយធ្វើការអញ្ជើញអ្នកដែលជាប់សាច់ឈាមរបស់នាងទាំងអស់ ។ 

តួស្រីក្នុងរឿង "ស្នេហ៍តម្រង់ទិស" បានទិញកាបូបដែលមានតម្លៃសម្រាប់អ្នកមានគុណរបស់នាងផងដែរ រីឯមិត្តប្រុសរូបសង្ហា គឺ លោក Ton Arch ក៏បានរួមចំណែកដើម្បីបង្កការភ្ញាក់ផ្អើលដល់អនាគតម្តាយក្មេកដូចគ្នា ។ 



អ្វីដែលមហាជនកំពុងតែចាប់អារម្មណ៍ជាងនេះទៅទៀត សម្រាប់គំរោងរៀបការជាមួយនិងគូស្នេហ៍ នាង Taew Natapohn មិនទាន់មានគំរោងរៀបការនៅឡើយ ព្រោះចង់នៅមើលចិត្តគ្នាសិន ៕




ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ daranews


Tags: Taew Natapohn Tameeruks Ton Arch