CamNews

ព័ត៌មានអន្តរជាតិ 

ប្រវត្តិ​សំខាន់ៗ របស់​អតីត​ក្រុម​ខ្លាំង Chapecoense មុន​ធ្លាក់​យន្ត​ហោះ​នៅ​ប្រទេស​កូឡុំប៊ី

(ក្រុងរីយ៉ូ)៖ ក្រុមបាល់ទាត់អាជីព Chapecoense មានអាយុកាល ៤៣ឆ្នាំមកហើយ ចាប់តាំងពីបានបង្កើតឡើងដំបូង នៅថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​១៩៧៣ ដែល​មាន​ពហុកីឡដ្ឋាន​ឈ្មោះ​ថា Arena Conda ផ្ទុកមនុស្សបានចំនួន ២៦០០០នាក់ ស្ថិត​ក្នុង​​ទី​ក្រុង Chapeco នៃរដ្ឋ Santa Catarina ប្រទេស​ប្រេ​ស៊ីល ដោយមានលោក Sandro Pallaoro ជាប្រធានក្លឹប និងលោក Caio Junior ជាគ្រូបង្វឹកបង្គោល។

តាមរយៈគេហទំព័រ Wikileak និងសារព័ត៌មាននានាបានចុះផ្សាយថា ក្លឹប Chapecoense ជាខ្លាំងខ្លាំងដែលកំពុងលេង ក្នុងក្របខណ្ឌកំពូលប្រេស៊ី Serie A ក្នុងចំណោមទាំង ២០ក្រុមខ្លាំងផ្សេងទៀត ដែលឈរនៅលេខរៀងទី៩ ក្នុងតារាង បណ្តោះអាសន្នក្នុងរដូវកាលឆ្នាំ២០១៦-២០១៧ នេះ រកបាន៥២ពិន្ទុ ឆ្លងកាត់៣៧ប្រកួត ឈ្នះ១៣ ស្មើ១៣ និងចាញ់ ១១ដង តែមិនធ្លាប់លើកពានធំប្រចាំប្រទេសប្រេស៊ីលមួយនេះទេ តែធ្លាប់បានឈ្នះពានផ្សេងៗ បានចំនួន ១០ដងដែរ។

ក្លឹប Chapecoense បានកើតឡើងមកលេងក្នុងក្របខណ្ឌកំពូលប្រេស៊ីលលើកដំបូង ចាប់តាំងពីឆ្នាំ១៩៧៩ និងឆ្នាំ២០១៤ មុនពេលក្លឹបមួយនេះបានបើកទំព័រប្រវត្តិសាស្រ្តថ្មីក្នុងឆ្នាំ២០១៦ នេះ តាមរយៈឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ប្រចាំតំបន់អាមេរិកឡាទីន Copa Sudamericana 2016 បន្ទាប់ពីបានយកឈ្នះគូប្រជែង San Lorenzo de Almagro ដើម្បីឡើងទៅជួបក្រុម Atletico Nacional នៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកពាន Copa Sudamericana 2016 ដែលនឹងប្រកួតនៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកាស្អែកនេះ។

តែរឿងដែលនឹកស្មានមិនដល់ និងគ្រោះអកុសលបានកើតឡើងចំពោះក្រុម Chapecoense ដោយឧបទ្ទវហេតុធ្លាក់យន្តហោះនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតំបន់ភ្នំនៃទីក្រុង Medellin ប្រទេសកូឡុំប៊ី តាមជើងហោះហើរ LaMia Airlines Flight 2933 ហោះចេញពីប្រទេសប្រេស៊ីល ធ្វើដំណើរត្រង់ទៅប្រទេសកូឡុំប៊ីតែម្តង៕

ប្រធានក្លឹប Chapecoense

គ្រូបង្វឹកក្លឹប Chapecoense

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Brazil Chapecoense Int news Hot news Plane crash