ព័ត៌មានអន្តរជាតិ ៖ ប្រភពព័ត៌មានទាន់ហេតុការណ៍ អោយដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើង២នាក់ ម្នាក់ជាបុរស និង ម្នាក់ជាស្រ្តី ត្រូវបានមន្រ្តីប៉ូលីស ក្រុង San Bernardino បាញ់សម្លាប់ ក្រោយការ វាយប្រហារបាញ់រះ សម្លាប់មនុស្សតិចបំផុត ១៤ នាក់ នៅរដ្ឋ California មុននេះបន្តិច ។
សេចក្តីរាយការណ៍ ពីប្រភពមន្រ្តីប៉ូលីសអោយដឹងថា ៖ ជនសង្ស័យជា ក្រុមខ្មាន់ កាំភ្លើង ដែលបាន បើកការវាយប្រហារនោះ ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់យោធា ដៃប្រដាប់ ដោយអាវុធវែង ។ គួរ រំឮកថា ហោចណាស់ ជនរងគ្រោះ ១៤ នាក់ បាន ស្លាប់បាត់បង់ជីវិត ក្រោយមានការ វាយប្រហារ បាញ់រះទ្រង់ទ្រាយធំ សម្លាប់មនុស្សរង្គាល នៅ រដ្ឋ California សហរដ្ឋអាមេរិក។
- អាន ៖ "FBI ៖ ជាភារវកម្ម?" ការបាញ់ប្រហារ ទ្រង់ទ្រាយធំ សម្លាប់មនុស្ស រង្គាល ១៤នាក់ហើយ (Live)
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី