CamNews

យល់ដឹង 

ចាប់ពីឆ្នាំ២០១៤ទៅ អ្នកវះ​កាត់​កែសម្ផស្ស​នៅ​កូរ៉េ ត្រូវ​ជាប់​ពន្ធ ១០ភាគរយ

កូរ៉េខាងត្បូង៖ រាជរដ្ឋាភិបាលកូរ៉េខាងត្បូង នឹងសម្រេចយកពន្ធលើកា រវះកាត់កែសម្ផស្ស
ចំនួន ១០ភាគរយ លើតម្លៃដែលត្រូវចំណាយ ទាំងអស់សម្រាប់ ការវះកាត់ ចាប់ពីឆ្នាំ២០១៤
តទៅ។ ការសម្រេចនេះ បន្ទាប់ពីការវះកាត់ កែសម្ពស្ស កំពុងពេញ និយមនៅកូរ៉េខាងត្បូង
ហើយការកែសម្ផស្ស ត្រូវចំណាយប្រាក់ យ៉ាងច្រើនទៀត។

រហូតមកដល់ពេលនេះ មានតែការ វះកាត់កែច្រមុះ សម្រកទម្ងន់ កែសុដន់ បង្រួមមុខ និងកែ
ត្របកភ្នែកប៉ុណ្ណោះ ដែលត្រូវជាប់កាតព្វកិច្ចពន្ធ។ នេះបើយោងតាមសំដី របស់រដ្ឋមន្ដ្រីក្រសួង
ហិរញ្ញវត្ថុកូរ៉េខាងត្បូង។ កូរ៉េខាងត្បូងជា ប្រទេសដែលពេញ និយមរឿងកែសម្ពស្ស។ តាមការ
ស្រាវជ្រាវ មួយបានបង្ហាញថា ក្នុងចំណោមមនុស្ស ស្រីកូរ៉េ៥នាក់ មាន ម្នាក់ធ្លាប់វះ កាត់កែ
សម្ពស្ស ៕

ស្វែងយល់ព័ត៌មាន ស្តីពីចំណេះដឹងទូទៅ និងចំណេះដឹងសុខភាព ជាច្រើនទៀត
សូមចុចត្រង់នេះ !!!

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Beauty surgery Korea 10 percent tax knowledge lifestyle