ព័ត៌មានអន្តរជាតិ ៖ អង្គការលើកលែងទោសអន្តរជាតិ បានសម្តែង ការភ្ញាក់ផ្អើលជាខ្លាំង ពាក់ព័ន្ធ ទៅ នឹង របាយការណ៍ ដែលថា អាជ្ញាធរ ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីដ គ្រោងនឹងកាត់ទោស ប្រហារ ជីវិតឧក្រិដ្ឋជនរាប់សិបនាក់ក្នុងមួយថ្ងៃ។
កាសែតក្នុងស្រុក ប្រទេស អារ៉ាប់ ប៊ីសាអ៊ូឌីដ Okaz អោយដឹងថា ជនជាប់ចោទ ៥៥ នាក់រង់ចាំការ កាត់ទោសប្រហារជីវិត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មភារវកម្ម ក្នុងនោះ សេចក្តីរាយការណ៍ បញ្ជាក់បន្ថែម អោយដឹងថា ឧក្រិដ្ឋជនម្នាក់ ក្នុងចំណោម ៥៥ នាក់ រួមមានដូចជា លោក Shia ដូចគ្នាដែរ ជាបេក្ខ ភាពឧក្រិដ្ឋជនមួយរូប ដែលបានចូលរួមបាតុកម្មប្រឆាំងរដ្ឋាភិបាល។
អង្គការលើកលែងទោសអន្តរជាតិ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ទៅនឹងរបាយការណ៍ តួរលេខ កាត់ទោសប្រហារជីវិតឧក្រិដ្ឋជនលើកនេះ ច្រើនជាងគ្មានជម្រើស អង្គការ លើកលែងទោសអន្តរ ជាតិបានត្រឹមតែទទួលយករបាយការណ៍ ខាងលើ ។ របាយការណ៍ បញ្ជាក់អោយដឹងថា ហោច ណាស់ ឧក្រិដ្ឋជនតិចបំផុត ១៥១ នាក់ត្រូវបានកាត់ទោសប្រហារ ជីវិត នៅប្រទេស អារ៉ាប់ប៊ីសាអ៊ូ ឌីដអំឡុងឆ្នាំ ២០១៥នេះ ខណៈជាតួរលេខកាត់ទោសប្រហារជីវិត ខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩៥ គួរបញ្ជាក់ថា គ្រាន់តែអំឡុងឆ្នាំ ២០១៤ តួរលេខកាត់ទោស ឧក្រិដ្ឋជនតាមរយៈការប្រហារជីវិតនៅ អារ៉ាប់ប៊ីសាអ៊ូឌីដ មានដល់ទៅ ៩០នាក់ឯណោះ៕
* បញ្ជាក់ ៖ រូបភាព ឯកសារ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ