មហាសេដ្ឋី Bill Gates ថ្លែងថា ខ្លួនមានបំណងនឹងចំណាយពេល ២០ឆ្នាំចុងក្រោយនៃជីវិត ដើម្បីដោះបញ្ហាសុខភាពពិភពលោក។
ជារៀងរាល់ឆ្នាំ មូលនិធីមនុស្សធម៌របស់ប្ដីប្រពន្ធមហាសេដ្ឋី Bill Gates តែងតែបញ្ចេញនូវលិខិតដែលបង្ហាញអំពីជោគជ័យ ក៏ដូចជាភាពវិជ្ជមានដែលបានសម្រេច និងអវិជ្ជមាន ដែលមូលនិធិ
នេះ មិនទាន់សម្រេចបាន។ Bill Gates បានបង្ហើបឱ្យដឹងអំពីគម្រោងមនុស្សធម៌ធំបំផុត ដែល
លោកនឹងត្រូវចំណាយពេល ប្រាក់កាស និងកម្លាំងកាយចិត្ត ដើម្បីអនុវត្តនៅក្នុងជីវិតចុងក្រោយ
របស់ខ្លួន នោះគឺការដោះស្រាយដើម្បីបញ្ចប់បញ្ហាអត់ឃ្លាន និងសុខភាព នៅលើពិភពលោក។
សំបុត្រនាឆ្នាំនេះ របស់ Bill Gates គឺផ្ដោតទៅលើការយល់ឃើញមិនត្រឹមត្រូវចំនួន ៣ប្រការ ដែលរារាំងបេសកកម្មបំបាត់ភាពអត់ឃ្លាន។ ជាក់ស្ដែង ៖ (ទី ១) វាសនារបស់ប្រទេសក្រីក្រ មិន
ទាន់សម័យ នៅតែមិនអាចចាកផុតពីស្ថានភាពងងឹ�