ព័ត៌មានកីឡា៖ ថ្មីៗនេះ កីឡាករប្រដាល់ស្បែកខ្មៅ ជនជាតិអាមេរិក ដែលត្រូវបានគេឧទ្ទេសនាមថា ជាកីឡាករមុខលុយនោះ បានបង្ហោះវីដេអូមួយ ធ្វើឲ្យកក្រើកដល់សង្គមអ្នកលេង អ៊ីស្ដាហ្រា្គម ជាមួយនឹងការរៀបចំ រៀបបង្វិចការតាប សម្រាប់ដំណើរកម្សាន្ដ ប៉ុន្ដែមិនមែនជាការរៀបចំសំលៀកបំពាក់នោះទេ គឺជាការរៀបចំប្រមួលលុយទៅវិញ។ ភ្ជាប់ជាមួយគ្នានឹងការបង្ហាញនោះផងដែរ Floyd Mayweather មិនបានបរិយាយអ្វីច្រើននោះទេ គ្រាន់តែជាឃ្លាប៉ុន្មានម៉ាត់តែប៉ុណ្ណោះគឺថា "ពេលដែលខ្ញុំចេញដំណើរកម្សាន្ដ គឺមិនដែលរៀបចំសំលៀកបំពាក់អ្វីនោះទេ គឺមានតែលុយតែប៉ុណ្ណោះ"។ ជាការពិតណាស់ ទៅនឹងអ្វីដែលបានបង្ហាញ ដែលកីឡាករ រៀបចំការតាម ច្រកទៅដោយលុយជំនួសទៅវិញ។
គូសបញ្ជាក់ផងដែរថា មួយរយៈមុន Floyd បានមានទំនាស់នឹងពាក្យសម្ដីជាមួយ កីឡាការិនី ផ្នែក UFC លើរឿង ប្រាក់ចំណូល ដែលអ្នកទាំងពីប្រជែងគ្នាយកត្រូវទាំងសងខាង ថាខ្លួនគឺជាអ្នកដែលរកថវិការបានច្រើន។ ប៉ុន្ដែបើយោងតាមការបង្ហាញទិន្ន័យរបស់ ទស្សនាវដ្ដី Forbes បានប្រកាសថា Floyd ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាងអ្នកកីឡា ដែលអាចរកបានប្រាក់ចំណូលខ្ពស់ជាងគេប្រចាំឆ្នាំ២០១៥ នេះ ដែលចំនួនបានបង្ហាញកន្លងមក គឺ មានចំនួន ៣០០ លានដុល្លារ ខណៈប៉ាក់គីអៅ ជាប់លេខ ២ បានតែ ២០០ លានដុល្លារតែប៉ុណ្ណោះ។
ដោយ៖ អឿ អ៊ុុុយ
ប្រភព៖ Instagram & Youbube