CamNews

ព័ត៌មានអន្តរជាតិ 

ភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិក

មន្ត្រីប៉ូលិស  បានបញ្ជាឲ្យប្រជាពលរដ្ឋរាប់រយគ្រួសារ  ជម្លៀសខ្លួនចេញ   ពីតំបន់មួយក្នុង
ប្រទេស Larimer ដែលស្ថិតនៅឆ្ងាយពីភាគខាងជើងនៃរដ្ឋ Coloradoសហរដ្ឋអាមេរិក ដោយ
សារតែមានភ្លើងឆេះព្រៃ កំពុងតែឆេះយ៉ាងខ្លាំង និង បក់ទៅកាន់តំបន់នោះ។

ក្រុមអ្នកពន្លត់អគ្គិភ័យ  កំពុងតែប្រឈរមុខនឹងឧបសគ្គ  ក្នុងការស្វែងរកផ្លូវចូលទៅក្នុងព្រៃ
ដើម្បីពន្លត់ភ្លើង   ដោយសារតែភ្លើងឆេះខ្លាំង និង មានផ្សែងច្រើនពេក។ ក្រុមអ្នកពន្លត់អគ្គិ
ភ័យ បានប្រើយន្តហោះ ដើម្បីពន្លត់ភ្លើង  ប៉ុន្តែនៅតែមានមិនអាចពន្លត់ភ្លើងបាននៅឡើយ
កាលពីល្ងាចថ្ងៃសៅរ៍។ ហើយគេក៏មិនទាន់ដឹងពីមូលហេតុ   ដែលបង្កឲ្យមានភ្លើងឆាបឆេះ
នៅឡើយ៕

ដោយ៖  វណ្ណៈ
ប្រភព៖ telegraph 


Tags: US Disaster