បុរសជនជាតិវៀតណាមម្នាក់កំពុងតែមានបញ្ហា ក៏ដូចជាវិប្បដិសារីយ៉ាងខ្លាំងចំពោះភាពចង់ស្អាត
របស់ខ្លួន។ បុរសម្នាក់នេះមិនត្រូវបានគេបង្ហើបឈ្មោះឱ្យដឹងនោះទេ គេគ្រាន់តែដឹងថាជាបុរសម្នាក់
វ័យក្មេងដែលមានអាយុប្រហែលជាង ២២ ឆ្នាំ។
សព្វថ្ងៃគេកំពុងស្នាក់នៅមន្ទីរពេទ្យនៅឯទីក្រុង Ho Chin Minh ដើម្បីទទួលកាព្យាបាលស្បែករបស់
គេ។ ដោយសារតែភាពចង់ស្អាត ចង់បានស្បែកស ស្អាតរលោង មិនមានស្លាកស្នាម នោះគេបាន
ប្រើប្រាស់ថ្នាំចាក់ ផងក៏ដូចជាឡេលាយផង ប្រើប្រាស់រហូតដល់ស្បែករបស់គេបានស ស្អាតនិង
ក្លាយជាប្រុសស្អាតដូចបំណង ប៉ុន្តែសុបិន្តរបស់គេបានក្លាយជាលទ្ធផលអាក្រក់ក្រោយពេលដែល
ប្រុសស្អាតម្នាក់នេះ ស្អាត បានប៉ុន្មានខែក្រោយមក។
ស្បែករបស់គេចាប់ផ្ដើមប្រតិកម្មក៏ឡើងខ្មៅក៏ដូចជាមានបញ្ហាជាច្រើនទៀត ហើយមកដល់ពេល
នេះបុរសរូបនេះបានចំណាយប្រាក់កាស និងពេលវេលាជាច្រើនដើម្បីព្យាបាល ហើយវាបានធូរ
ស្បើយខ្លះហើយប៉ុន្តែស្បែករបស់គេមិនអាចក្លាយជាប្រុសស្អាតដូចមុនទៀតនោះទេ។
ដោយសារតែវិប្បដិសារី របស់គេ គេបានថតរូបចុងក្រោយ ដាក់ជាមួយរូបកាលពីមុន បង្ហោះក្នុងទំ
ព័រ facebook ផ្ទាល់ខ្លួនរបស់គេ ហើយបង្ហាញអ្នករាល់គ្នាឱ្យបានឃើញបានដឹងអំពីលទ្ធផលនៃការ
ប្រថុយហួសហេតុ។ ហើយរឿងនេះបានក្លាយជារឿងមួយដែលកំពុងតែក្ដៅគគុកក្នុងបណ្ដាញគេ
ហទំព័រ facebook ដែលមានជនជាតិវៀតណាមប្រើប្រាស់៕
ដោយ៖ ផានិត
ប្រភពពី៖ K14