កីឡាករ Rumaropen របស់ក្រុម Persiwa ប្រទេសឥណ្ឌូនេស៊ី ប្រឈមមុខនឹង ការដាក់ទោស
យ៉ាងធ្ងន់ធ្ងរ ពីសំណាក់សមាគមន៍បាល់ទាត់ ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពី Rumaropen បាន
បង្ករបួសស្នាមទៅលើ អាជ្ញាកណ្តាលក្នុងពេលប្រកួត ។
ហេតុការនេះបានកើតឡើងក្នុងពេលប្រកួតរវាងក្រុម Persiwa និង PBR ក្នុងប្រទេសឥណ្ឌូនេស៊ី
ដោយក្នុងលទ្ធផល ១ ទល់ ១ ក្នុងនាទី ទី ៨១ ដោយសារក្រុម PBR សំរុកមានឪកាសបណ្តើរ
បាល់បានជិតដល់ទីបំរុង នឹងស៊ុតស្រាប់តែ Rumaropen ហក់ទៅឈូសដើម្បីបញ្ឈប់សកម្មភាព
តែដោយសារក្នុងតំបន់គ្រោះថ្នាក់ លោកអាជ្ញាកណ្តាលក៏បានភ្លុំកញ្ចែរ ពិន័យបាល់ ១១ ម៉ែត ។
ដោយសារតែមិនសុខចិត្តកីឡាករ Rumaropen បានរត់ទៅពីក្រោយលោកអាជ្ញាកណ្តាល ហើយ
ម៉ាត់មួយដៃ ចំច្រមុះធ្វើអោយមានឈាមច្រាលចេញមុខជាច្រើន ៕ ការប្រកួតអុសបន្លាយអស់
រយៈពេល ១៥ នាទី រហូតទាល់តែមានលោកអាជ្ញាកណ្តាលថ្មី ចូលមកជំនួសអោយកាតក្រហម
ទៅ Rumaropen ទើបការប្រកួតបន្តវិញ ៕
ដោយ ៖ កុសល
ប្រភព ៖ k14