CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ ចុះចត ខុសអាកាសយានដ្ឋាន ការតាមដាន ស៊ើបអង្កេត កើតឡើងមួយរំពេច

ព័ត៌មានអន្តរជាតិ ៖ យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ Southwest Airlines ដែលបានហោះ ចេញពីក្រុង Chicago រងការតាមដាន ស៊ើបអង្កេត បន្ទាប់ពីបានចុះចត ខុសអាកាសយានដ្ឋាន នេះ បើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស្កាយ ។

ដោយស្ថិតនៅក្នុងជើងហោះហើរ Flight 4013 ខណៈផ្ទុកអ្នកដំណើរ ជិត ១៣០ នាក់ បើតាមកាលវិ ភាគយន្តហោះ មួយគ្រឿងនេះ បានហោះចេញពី អាកាសយានដ្ឋាន អន្តរជាតិ  Midway International Airport ក្នុងក្រុង Chicago ឆ្ពោះទៅកាន់ អាកាសយានដ្ឋាន អន្តរជាតិ Branson Airport ក្នុងរដ្ឋ Missouri តែដឹងអីថា បានជា មានការភ័នច្រឡំ ចុះចត នៅឯ អាកាសយានដ្ឋាន Taney County Airport ទៅវិញ ។

បន្ថែមពីលើនេះ បើតាមការអោយដឹង ពីលោក Tony Molinaro ជាអ្នកនាំពាក្យ តំណាងអោយនាយក ដ្ឋានអាកាសចរណ៍ ស៊ីវិល បានបញ្ជាក់ថា ការតាមដាន ស៊ើបអង្កេត បានចាប់ផ្តើមមួយរំពេច។ គួរ បញ្ជាក់ថា រំពេចនោះ ក្រុមមនុស្ស ដែលជាអ្នកធ្វើដំណើរ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេល ដែលមានការផ្តល់ជាព័ត៌មាន ពីអ្នកបើកយន្តហោះ អោយដឹងថា អោយខ្ញុំសុំទោសអ្នករាល់គ្នា ពីព្រោះ ថានៅពេលនេះ​ យន្តហោះចុះចត ខុសអាកាសយានដ្ឋានហើយ។

គួររំឭកផងដែរថា គ្រាន់តែនៅក្នុងរយៈពេល ២ ខែចុងក្រោយនេះ ករណី យន្តហោះចុះខុសអាកាស យានដា្ឋន បានកើតឡើង ដល់ទៅ ២ ដង ទៅហើយ ដោយនៅក្នុងនោះ លើកទីមួយ បានកើតឡើង កាលពី ខែវិច្ឆិការ កន្លងទៅនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: United States US USA Florida Int news Unt news Storm