(ភ្នំពេញ)៖ តារាសម្តែងស្រី និងថៅកែហាងនិយមស្លៀកពាក់សិចស៊ី ធ្លាប់រងនូវព្រនង់រិះគន់យ៉ាងចាស់ដៃ ពីមហាជនរហូតមានការកោះហៅ ទៅដុះក្អែល ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កញ្ញា ដេននី ខ្វាន់ ការប្រកាសឲ្យមហាជនដឹង ជាសាធារណៈថា នាងមិនចូលចិត្តមនុស្សប្រុសណារអ៊ូរទាំច្រើន និងប្រើគំនាបមកលើខ្លួនឡើយ ព្រោះនាងជាមនុស្ស មិនមែនសត្វនៅក្នុងទ្រុង ស្ថិតក្រោមការគ្រប់គ្រងរបស់នរណាទេ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីនាង ដេននី ខ្វាន់ កាលពីប៉ុន្មានម៉ោងមុននេះ បានសរសេរហាក់ចង់ឲ្យបុរសណាម្នាក់ ដែលជាគូស្នេហ៍ស្រឡាញ់នាងដឹងខ្លួនជាមុនថា « ខ្ញុំចង់សម្រាក ខ្ញុំធុញនិងហត់ណាស់ ខ្ញុំមិនចង់ឈ្លោះ ហើយក៏មិនចង់មានបញ្ហាដែរ ខ្ញុំគិតថា យើងគួរតែផ្អាកទំនាក់ទំនងជាមួយគ្នា មួយរយៈសិនទៅ ឬក៏មិនបាច់ជួបមុខគ្នារហូតក៏ល្អដែរ...ខ្ញុំមិនចូលចិត្តមនុស្សណារអ៊ូច្រើន ឬប្រើគំនាបអ្វីមកលើខ្ញុំនោះទេ...!»។
ជាមួយគ្នានេះ តារាសិចស៊ី កញ្ញា ដេននី ខ្វាន់ ក៏បានបញ្ជាក់ថា «ខ្ញុំជាមនុស្ស មិនមែនជាសត្វនៅក្នុងទ្រុង ដែលនៅក្រោមការគ្រប់គ្រងរបស់អ្នកនោះទេ ខ្ញុំត្រូវការសេរីភាពរបស់ខ្ញុំដែរ ចឹងហើយ បើអ្នកទទួលយកមិនបាន គិតតាមនឹងទៅ ព្រោះខ្ញុំហត់នឹងស្តាប់ពាក្យច្រំដែលៗ របស់អ្នកណាស់ !»។
តាមរយៈពាក្យសម្តីលើកឡើង របស់កញ្ញា ដេននី ខ្វាន់ ខាងលើនេះ ត្រូវបានទស្សនិកជន និងអ្នកនិយលេងហ្វេសប៊ុកមើលឃើញថា នាងនិយាយនេះចង់សំដៅដល់បុរសជាគូស្នេហ៍ ខណៈបុរសម្នាក់នេះស្រឡាញ់ហើយមានការប្រច័ណ្ឌហួងហែងខ្លាំង ចង់គ្រប់គ្រងសេរីភាពរបស់នាង ទើបធ្វើឲ្យនាងមិនសប្បាយចិត្ត ចំពោះទង្វើនេះ ហើយបានបញ្ចេញសារព្រមាន ចែកផ្លូវគ្នាធ្ងន់ៗ បែបនេះតែម្ដង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង