CamNews

តារា 

Balotelli ជាប់ឈ្មោះជា បុគ្គលដែលមានឥទ្ធិពលជាងគេ លើពិភពលោក ក្នុងចំណោម ១០០ នាក់

Balotelli បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតរបស់
ទស្សនាវដ្តី Time បានចេញមកថា រូបគេទទួលបានសំលេងឆ្នោតច្រើនជាងគេ ក្នុងចំណោម
បុគ្គលផ្សេងទៀត ១០០ នាក់ ។

សព្វថ្ងៃនេះ Balotelli ជាកីឡាករ របស់ក្រុម AC Milan មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពី បាន
ដឹងពីដំណឹងមួយនេះ សូម្បីតែគេខ្លួនឯងមិនចង់ជឿផង ។ Balotelli ត្រូវបានគេដាក់រហ័សនាម
អោយថា ជាកីឡាករក្បាលខូច តែមិនអាក្រក់ ហើយមានចេះលេងសើចច្រើន ។ អ្នកតំណាង
របស់ Balotelli លោក Mino Raiola បាននិយាយថារូបគេមិនសូវជាមានការភ្ញាក់ផ្អើលទេ ព្រោះ
Balotelli ពិតជាសមនឹង ទទួលបានឈ្មោះមួយនេះមែនព្រោះ រូបគេបានតស៊ូ ខិតខំប្រឹងប្រែង
យ៉ាងខ្លាំង ទប់ទល់នឹងការរើសអើសនៅ អ៊ីតាលីហើយគេក៏បានបង្ហាញថា រូបគេមានសមត្ថភព
គ្រប់គ្រាន់សំរាប់ធ្វើជាកីឡាករ ដ៏ល្អមួយរូបក្នុងពិភពលោក ។



គួរបញ្ជាក់ផងដែរថា Balotelli ត្រូវបានគេស្គាល់ច្រើន យ៉ាងខ្លាំងក្លាបំផុតគឺក្នុងការប្រកួត EURO
២០១២ ដែលពេលនោះ Balotelli បានដោះអាវបញ្ចេញសាច់ដុំ យ៉ាងម៉ាំមួនរបស់ខ្លួន ហើយក៏
ត្រូវបានគេយករូបនោះ មកកែច្នៃចេញជារូបភាពសំណើចជាច្រើន ៕




ដោយ ៖ កុសល
ប្រភព ៖ k14


Tags: balotelli football