យោងទៅលើទិន្នន័យឆ្នាំ ២០១១ របស់អង្គការពលកម្មអន្ដរជាតិ (ILO) ទំព័រ CNBC បានបញ្ចេញ
របាយការណ៍មួយដែលនិយាយអំពីប្រទេសមួយចំនួនដែលមានអត្រាអ្នកគ្មានការងារធ្វើខ្ពស់បំផុត
ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗទាំង ៥០ក្នុងពិភពលោក។ ខាងក្រោមនេះគឺជាប្រទេសចំនួន
១០ ដែលមានអត្រាអ្នកគ្មានការងារធ្វើ ខ្ពស់ជាងគេ។
១.អាហ្វ្រិកខាងត្បូង
អត្រាគ្មានការងារធ្វើឆ្នាំ ២០១១ ៖ ២៤,៧%
កំណើន GDP ឆ្នាំ ២០១១ ៖ ៣,១%
ចាប់តាំងពីឆ្នាំ ១៩៩៧ អត្រានៃភាពគ្មានការងារធ្វើនៅប្រទេសអាហ្វ្រិកខាងត្បូង ដែលមានសេដ្ឋកិច្ច
ធំបំផុតនៅទ្វីបអាហ្វ្រិកនេះ តែងស្ថិតនៅលើ ២០%។ មូលហេតុដែលនាំអោយមានបញ្ហានេះ គឺ
ដោយសារការរើសអើងពូជសាសន៍ នេះបើតាម លោក Sparreboom អ្នកជំនាញការជាន់ខ្ពស់ផ្នែក
សេដ្ឋកិច្ចរបស់ ILO ។
ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០១២នេះ អត្រាគ្មានការងារធ្វើរបស់អាហ្រ្វិកខាងត្បូងបានកើនឡើងដល់
២៥,២%។
២.អេស្បាញ
អត្រាគ្មានការងារធ្វើឆ្នាំ ២០១១ ៖ ២១,៦%
កំណើន GDP ឆ្នាំ ២០១១ ៖ ០,៧%
អេស្បាញ គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំទីបួនក្នុងតំបន់ប្រើប្រាស់ប្រាក់រួមនៅអ៊ឺរ៉ុប និងជា
ប្រទេសដែលមានអត្រាគ្មានការងារធ្វើខ្ពស់បំផុតនៅទីនេះ។
នៅក្នុងត្រីមាសទីមួយ ឆ្នាំ ២០១២នេះ អត្រាគ្មានការងារធ្វើរបស់ប្រទេសអេស្បាញបានកើតដល់ ២១,៣% គឺខ្ពស់ជាងពីរដង ធៀបទៅនឹងមធ្យមភាគនៅអ៊ឺរ៉ុប។ មនុស្សប្រមាណជា ៤,៩លាននាក់
ក្នុងចំណោមពលករ ៤៥លាននាក់ បានបាត់បង់ ឬគ្មានការងារធ្វើ បណ្ដាលអោយអត្រាគ្មានការងារ
ធ្វើ កើនឡើងខ្ពស់បំផុតក្នុងអំឡុង ១៤ឆ្នាំមកនេះ។
៣.ប្រទេសក្រិក
អត្រាគ្មានការងារធ្វើឆ្នាំ ២០១១ ៖ ១៧,៧%
កំណើន GDP ឆ្នាំ ២០១១ ៖ -៦,៩%
វិបត្តិសេដ្ឋកិច្ចបានធ្វើអោយអត្រាគ្មានការងារធ្វើនៅប្រទេសក្រិកកើនឡើងដល់ ២១,៧% ក្នុងខែកុម្ភៈ
កន្លងទៅ។ ប្រជាជន ៥៤% ក្នុងវ័យ ១៥ ដល់ ២៥ឆ្នាំ គ្មានការងារធ្វើ។ សរុប អ្នកគ្មានការងារធ្វើបាន
ឡើងដល់ ១,១លាននាក់ កើន ៤២% ធៀបនឹងខែកុម្ភៈឆ្នាំទៅ។
៤.អៀរឡង់
អត្រាគ្មានការងារធ្វើឆ្នាំ ២០១១ ៖ ១៤,៤%
កំណើន GDP ឆ្នាំ ២០១១ ៖ ០,៧%
ក្នុងខែឧសភា ឆ្នាំ ២០១២ អត្រាគ្មានការងារធ្វើនៅអៀរឡង់ គឺ ១៤,៧% កើនឡើងច្រើន ធៀបទៅ
នឹង ៤,៥% ក្នុងឆ្នាំ ២០០៧។
ក្រុមហ៊ុនជាច្រើនបានកាត់រំសាយបុគ្គលិក ក្នុងនោះមានធនាគារកណ្ដាល ដែលបានរំសាយបុគ្គលិក
ជាង ១,០០០នាក់។ គិតមកដល់ចុងឆ្នាំ ២០១១ ធនាគារនេះ បានកាត់បន្ថយបុគ្គលិកពី ១៦,០០០
នាក់ មកនៅត្រឹមតែ ១៣,០០០ពាន់នាក់ ថយចុះ។
៥.ព័រទុយហ្គាល់
អត្រាគ្មានការងារធ្វើឆ្នាំ ២០១១ ៖ ១២,៧%
កំណើន GDP ឆ្នាំ ២០១១ ៖ -១,៥%
ឆ្នាំ ២០១១ អត្រាអ្នកគ្មានការងារធ្វើរបស់ ព័រទុយហ្គាល់ គឺ ១២,៧%។ ប៉ុន្ដែ វាបានកើនឡើងដល់
១៤,៩% ក្នុងត្រីមាសទីមួយ ឆ្នាំ ២០១២ នៅពេលប្រទេសនេះជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ចាប់
តាំងពី ឆ្នាំ ១៩៧០។
ប៉ុន្ដែ វិធានការរបស់រដ្ឋាភិបាល ព័រទុយហ្គាល់ ដែលប្រតិបត្តិតាមលក្ខណនៃកញ្ចប់ជំនួយ ១១៦ពាន់
លានដុល្លារ ពី EU និង IMF បានធ្វើអោយទីផ្សារការងារបានល្អប្រសើរជាងមុនបន្ដិច។
៦.អ៊ីរ៉ាក់
អត្រាគ្មានការងារធ្វើឆ្នាំ ២០១១ ៖ ១១,៥%
កំណើន GDP ឆ្នាំ ២០១១ ៖ N/A
៧.កូឡុំប៊ី
អត្រាគ្មានការងារធ្វើឆ្នាំ ២០១១ ៖ ១០,៨%
កំណើន GDP ឆ្នាំ ២០១១ ៖ ៥,៩%
៨.ទួរគី
អត្រាគ្មានការងារធ្វើឆ្នាំ ២០១១ ៖ ៩,៨%
កំណើន GDP ឆ្នាំ ២០១១ ៖ ៨,៥%
៩.ហូឡង់
អត្រាគ្មានការងារធ្វើឆ្នាំ ២០១១ ៖ ៩,៦%
កំណើន GDP ឆ្នាំ ២០១១ ៖ ៤,៣%
១០.បារាំង
អត្រាគ្មានការងារធ្វើឆ្នាំ ២០១១ ៖ ៩,៣%
កំណើន GDP ឆ្នាំ ២០១១ ៖ ១,៧%
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE